បទសម្ភាសន៍ សុគន្ធ នីសា បន្តកុងត្រា ក្នុងឆាំ្ន ២០១៣ ជាមួយ Samsung

Friday, March 22, 2013

ភ្នំពេញៈ ថ្មីៗនេះ កញ្ញា សុគន្ធ នីសា បានបន្តចុះកិច្ចសន្យាធ្វើជា តំណាងឲ្យផលិតផល Samsung ជាថ្មីៗ ក្នុងឆាំ្ន២០១៣ ទោះបីជានាង បានគ្រងតំណែង ជាតំណាងផ្សព្វផ្សាយ ផលិតផល Samsung ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១១ មកហើយក៏ដោយ។ ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍ខ្លះៗ របស់តារាចម្រៀង វ័យ៣០ឆ្នាំនេះ បានផ្តល់បទសម្ភាសន៍ ដល់អ្នកកាសែត ។
សំនួរ៖កញ្ញា សុគន្ធ នីសា ថ្មីៗនេះមាន ពាក្យចចាមអារ៉ាមមួយថា កញ្ញា ត្រូវលាឈប់ ពីតំណែងជា តំណាងផលិតផល ឱ្យក្រុមហ៊ុន Samsung បន្ទាប់ពីមានវត្តមានកញ្ញា ឱកសុគន្ធកញ្ញា ។ តើវាពិតដែរ ឬទេ?
កញ្ញា សុគន្ធ នីសា : មិនពិតទេ ! តាមពិតទៅ ខាងក្រុមហ៊ុនបានបន្ថែមកញ្ញា ឱកសុគន្ធកញ្ញា ជាអ្នកតំណាងផ្នែកទូរស័ព្ទ ឯចំណែករូបនាងខ្ញុំវិញ គឺកាន់ផ្នែកគ្រឿងអេឡិចត្រូនិកដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ជាដើម។ មួយវិញទៀតនោះ ពេលនេះនាងខ្ញុំបានកំពុងបន្ត កិច្ចសន្យាសម្រាប់ឆ្នាំ 2013 រួចរាល់ហើយដែរ ដូច្នេះ សូមប្រិយមិត្តកុំមានការយល់ច្រឡំអី។
សំនួរ៖ តើកត្តាអ្វីដែលធ្វើឱ្យកញ្ញា សម្រេចចិត្តបន្តសន្យា ជាតំណាងផលិតផល Samsung ក្នុងឆ្នាំទី 3 នេះបន្តទៀត?
កញ្ញា សុគន្ធ នីសា : នាងខ្ញុំតែងតែ ជ្រើសរើស ផលិតផល ឬម៉ាកសញ្ញា ដែលនាងខ្ញុំទុកចិត្ត និង ប្រើជាប្រចាំ។ Samsung ជាម៉ាកសញ្ញា ដ៏ល្បីជុំវិញពិភពលោក លើផ្នែកច្នៃប្រឌិត រាប់ចាប់ពីទូរស័ព្ទ Smartphone និងទូរស័ព្ទ Smart TV រហូតដល់ផលិតផលអេឡិចត្រូនិក ជាច្រើនទៀត ដូចជា ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ Wi-Fi ទូទឹកកកទំនើប។
សំនួរ៖កញ្ញាបាននិយាយថា កញ្ញាប្រើតែផលិតផល ឬម៉ាកសញ្ញា ដែលកញ្ញាជឿជាក់ពិតប្រាកដ។ តើផលិតផល Samsung មួយណាដែលកញ្ញាចូលចិត្តបំផុត?
កញ្ញា សុគន្ធ នីសា : ចា៎! តើត្រូវការឱ្យនាងខ្ញុំ រៀបរាប់ទាំងអស់ ឬយ៉ាងណាដែរ? នេះជាសំណួរ ពិបាកបន្តិច ព្រោះនាងខ្ញុំប្រើផលិតផល Samsung ច្រើនណាស់។ ហើយ Samsung ជាផ្នែកមួយ នៃជីវិតនាងខ្ញុំ។ បើនិយាយទៅក្នុងគេហដ្ឋាននាងខ្ញុំមានទូរទស្សន៍ Smart TV ម៉ាស៊ីនបោកគក់ និតទូទឹកកក Samsung ជាដើម។ នាងខ្ញុំពេញចិត្តទូរទឹកសេរីថ្មីរបស់ Samsung ណាស់ព្រោះវា មានប្រព័ន្ធ Twin Cooling System ជួយឱ្យត្រជាក់ខ្លាំង សន្សំសំចៃថាមពលបានច្រើនជាង ទូរទឹកកកចាស់ របស់នាងខ្ញុំ និងមានការធានារយៈពេល 10 ឆ្នាំលើប្រព័ន្ធ Digital Inverter Compressor ។ ចំណែកកងម៉ាស៊ីនបោកគក់ Samsung Top របស់នាងខ្ញុំវិញ កាន់តែធ្វើឱ្យនាងខ្ញុំ រីករាយ ក្នុងការបោកគក់ និងងាយស្រួលប្រើបំផុត។ វាមានបច្ចេកវិជ្ជា Wobble ដែលបង្កើតជាទម្រង់ បោកគក់ឌីណាមិចបែប 3D ធ្វើឱ្យសម្លៀកបំពាក់មិនជំពាក់គ្នា មិនជ្រួញ និងមិនរមួលសាច់ក្រណាត់។ ពិសេសបំផុតនោះ នាងខ្ញុំពេញចិត្តទូរទស្សន៍ Samsung Smart TV របស់នាងខ្ញុំណាស់! ព្រោះនាងខ្ញុំចូលចិត្តលេងហ្គេម Angry Birds នៅលើទូរទស្សន៍ Smart TV ដ៏ធំនេះ និងអាចប្រើ Video Call លើកម្មវិធី Sykpe ជាមួយទូរទស្សន៍ Samsung Smart TV នេះផងដែរ។ លើសពីនេះនាងខ្ញុំអាចឆែកអ៊ីនធើណែត និយាយ Video Call ទៅកាន់មិត្តភក្តិនៅតាមខេត្ត និងនៅបរទេស ដោយអាចមើលឃើញរូបពួកគេ នៅលើអេក្រង់ដ៏ធំច្បាស់ល្អ ពិតជាអស្ចារ្យណាស់។ មានតែទូរទស្សន៍ Samsung Smart TV ដូចទៅនឹងពាក្យស្លោកថា “អនាគតនៃទូរទស្សន៍ Smart TV សម្រាប់ពេល បច្ចុប្បន្នប៉ណ្ណោះ ដែលនាងខ្ញុំអាចប្រើបច្ចេកវិជ្ជាដ៏អស្ចារ្យដូចជា៖ ប្រព័ន្ធបញ្ជាដោយ សំឡេង ដោយចលនា ឬដោយដៃ និងដោយការចំណាំផ្ទៃមុខមនុស្ស។
សំនួរ៖ ក្រុមហ៊ុន Samsung តែងតែចេញផលិតផលថ្មីៗជាមួយបច្ចេកវិទ្យាទំនើប។ ដូច្នេះតើអ្វី ជាក្តីរំពឹងទុក របស់អតិថិជន Samsung នៅក្នុងឆ្នាំ 2013 នេះ?
កញ្ញា សុគន្ធ នីសា : ចាស! សម្រាប់ឆ្នាំថ្មីនេះ ប្រជាជនកម្ពុជាអាចរីករាយជាមួយទូរទឹកកក Samsung RT35 ឬ RT38 សេរីថ្មី ដែលបានចេញលក់កាលពីថ្ងៃ ទី 24កុម្ភៈ កន្លងទៅ។ វាមានការធានារយៈពេល 10 ឆ្នាំលើប្រព័ន្ធ Digital Inverter Compressor ជាប់ធន់បានយូរមានថាមពលខ្ពស់ ស្ងាត់ល្អ និងផ្តល់ភាពត្រជាក់ បំផុតក្នុងទូរទឹកកក។ អតិថិជនទាំងអស់នឹងមាន ភាពរីករាយក្នុងចិត្ត ចំពោះការចំណាយ លើថ្លៃអគ្គិសនីតិច ព្រោះទូរទឹកកកម៉ូដែល នេះផ្តល់នូវថាមពលខ្ពស់ ជាប់ធន់បាន យូរបំផុត។ ទន្ទឹមនឹងនេះអតិថិជន ក៏អាចត្រូវការម៉ាស៊ីន បោកគក់ដែលមានការច្នៃប្រឌិតខ្ពស់ ឬម៉ាស៊ីនត្រជាក់ Wi Fi ដែល Samsung នឹងចេញលក់ឆាប់ៗក្នុងឆ្នាំនេះ។
អតិថិជនអាចទិញផលិតផល Samsung គ្រប់ម៉ូ ដែលថ្មីៗចុងក្រោយដូចជា ទូរទស្សន៍ Smart TV ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ Wi-Fi ឬទូរទឹកកក ទំនើបៗ ជាមួយការបញ្ចុះតម្លៃ ពិសេស នៅគ្រប់សាខា K4 ស៊ិនស៊ីម៉ិចកូ ឡងទ្រី (ផ្សារសុវណ្ណា) SKS (បាត់ដំបង) និងផ្សារទំនើប KTH Premiunm Power Mall (ម៉ៅសេទុង)។ ដូច្នេះ ឆ្នាំ2013 ជាឆ្នាំនៃការរំពឹងទុក ដ៏រំភើបអស្ចារ្យ៕

 Looking Today
Looking Today
ប្រភព Lookingtoday

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook