អគ្គិភ័យឆាប់ឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត (មានវីដេអូ)

Friday, March 29, 2013

បន្ទាយមានជ័យៈ ផ្ទះប្រជាពលរដ្ឋ២ខ្នង នៅក្រោយ ភោជនីយដ្ឋានពន្លឺទិព្វនាគទិព្វ ប្រមាណ៣០០ម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចក៥ ក្នុងភូមិក្បាលស្ពាន ១ សង្កាត់-ក្រុងប៉ោយប៉ែត បានរងការឆាប់ឆេះយ៉ាងសន្ធោសន្ធៅនាវេលាម៉ោង ៨ និង១០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣។ តែទោះជាយ៉ាងណាកម្លាំង សមត្ថកិច្ចពន្លត់អគ្គិភ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត កំពុងតែញាប់ដៃញាប់ជើងជួយអន្តរាគមន៍ពន្លត់ អគ្គិភ័យ។
បើយោងតាមសេចក្តីរាយការណ៍ជំហ៊ានដំបូងនេះ មិនទាន់មានប្រភពពីសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋបញ្ជាក់ពី មូលហេតុ នៃការឆាបឆេះនេះឡើយទេ។
តើបើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ការឆាប់ឆេះនេះ អាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ព្រោះមុនពេលឆាបឆេះអគ្គិសនីបានដាច់ប្រហែលជា ១ម៉ោង លុះពេលចរន្តជាប់ឡើងវិញ ក៏កើតមានអគ្គិភ័យនេះតែម្តង។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ លោក ប៊ុន សំណាង ភ្នាក់ងារយកព័ត៌មានដើមអម្ពិលប្រចាំ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផ្ទះដែលឆាបឆេះនេះ ខាងក្រោមធ្វើពីថ្ម ខាងលើធ្វើពីឈើ ហើយអគ្គិភ័យបានបំផ្លាញ់ស្ទើរទាំងស្រុងទៅហើយ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានបន្តបាញ់ទឹកពន្លត់ទប់ស្កាត់មិនឲ្យរាល ដាលដល់ផ្ទះអ្នកដទៃនោះទេ។

Click to download...
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS


ប្រភពៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook