មន្រ្តីនគរបាល ប៉ុស្តិ៍ ពាមឆ្កោក ចាប់ឃាត់ខ្លួនជន សង្ស័យក្នុង សកម្មភាពឆក់ត្រី រូចដោះលែងវិញថ្នូរ នឹងទឹកប្រាក់

Sunday, March 31, 2013

កំពង់ឆ្នាំងៈ   សេចក្ដីរាយការណ៏ ពីខេត្តកំពង់ឆ្នាំង បានឲ្យដឹង កាលពីវេលាម៉ោង ០៧ និង ២០ នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ កម្លាំងនគរបាល ដឹកនាំដោយ លោក គង់ វុទ្ឋី មេប៉ុស្តិ៍ពាមឆ្កោក និង លោក ហឹង យ៉ុង ប្រធានផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាល ស្រុកជលគីរី រួមមន្រី្តនគរបាល ប៉ុស្តិ៍ពាមឆ្កោក ចំនួន ២នាក់ ទៀតបានចុះឃាត់ខ្លួនជនសង្ស័យ ក្នុងសកម្មភាពឆក់ត្រី នៅចំណុចបឹងឥន្ទពេជ្រ ក្នុងភូមិសាស្រ្ត ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានចំនួន២នាក់ រួមនឹងវត្ដុតាង មានៈ អាំងម៉ូទ័រ ដែកម៉ាស និង អាគុយ រូចធ្វើការ ដោះលែងវិញអោយ រូចខ្លួន ថ្នូរនិងទឺកប្រាក់ ៣លានរៀល ។

ប្រភពពត័មានបានឲ្យដឹងថា ជនសង្ស័យក្នុងសកម្មភាព ឆក់ត្រីខាងលើ មានទី១ ឈ្មោះជាតិ ទី២ ឈ្មោះ រ៉ា នាក់ ទាំងពីររស់នៅភូមិ ដូនវៀត ឃុំពាមឆ្កោក ស្រុកជលគីរី ។ ប្រភពបន្តថា ក្រោយពីធ្វើការចរចារ គ្នាអស់រយៈ ពេលប៉ុន្មានម៉ោង វត្ដុតាងរួមនឹងជនសង្ស័យ ទាំងពីនាក់ ត្រូវបានដោះលែងអោយរួចខ្លួន នៅវេលាម៉ោង១២ ថ្ងៃត្រង់ ទី៣០ ខែ មីនា ឆ្នាំ២០១៣ ដោយថ្នូរ នឹងទឹកប្រាក់៣លានរៀល ។ ដោយឡែកនៅថ្ងៃទី២៥ និង២៦ ខែមីនា ឆ្នាំ២០១៣ ជនសង្ស័យសកម្មភាពឆក់ត្រី ដែលមានទីលំនៅ ក្នុងឃុំច្រណូក  ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង បានចូលមក ធ្វើសកម្មភាពឆក់ត្រី នៅក្នុងទឹកដីភូមិសាស្រ្ត ឃុំពាមឆ្កោក ស្រុកជលគីរី ហើយត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ពាមឆ្កោក ធ្វើការចាប់ឃាត់ខ្លួន បានម្នាក់ហើយក៏ត្រូវដោះ លែងវិញថ្នូរនឹងទឹកប្រាក់ ២លាន និង៥០ម៉ឺនរៀលផងដែរ ។
ពាក់ព័ន្ធទៅនឹងព័តមានខាងលើ មេប៉ុស្តិ៍ ពាមឆ្កោក លោក គង់ វុទ្ឋី បានបដិសេដ្ឋទាំងស្រុង ដោយអះអាងថា នៅព្រឹកថ្ងៃ ហេតុការខាងលើ លោក ជាប់ប្រជុំនៅឯខេត្ត កំពង់ឆ្នាំង ប៉ុន្តែលោកបានទទួលស្គាល់ថា មន្រ្តីក្រោម ឱវាទបាននិយាយប្រាប់ថាមានករណីបង្រ្កាប អ្នកឆក់ត្រី តែរឿងដោះលែង ដោយថ្នូរនឹងទឹកប្រាក់ នោះមិនមាន ទេ។ លោកអធិការនគរបាលស្រុកជលគីរី លោក ម៉ុម ហុន បានប្រាប់តាមរយៈទូរស័ព្ទ នៅរសៀល ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣ ថាករណីខាងលើលោកពុំបានដឹងនៅឡើយទេ។
បើទោះបីយ៉ាងណាប្រជាពលរដ្ឋ នៅភូមិពាមឆ្កោក ឃុំពាមឆ្កោកបានរិះគន់ ចំពោះមន្រ្តីនគរបាល មូលដ្ឋាន ថា មិនមានការបង្រ្កាបជនល្មើសដែលប្រើឧបករណ៍នេសាទ ឆក់ត្រី ប្រភេទឆក់ក្ដៅនឹងឆក់ត្រជាក់ យកទៅ កសាងសុំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីប្តន្ទាទោស តាមនិតិវិធីច្បាប់បានម្ដងណាឡើយ បែរ ជាបណ្ដោយឲ្យជនខិលខូច ប្រើឧបករណ៍ឆក់ត្រី យ៉ាងអាណាធិបតេយ្យ ដោយខ្លួនទទួល យកសំណែន ទៅវិញជាក់ស្ដែងកាល ពីថ្មីៗកន្លងមកនេះនាក់ឆក់ត្រី បានដើរឆក់ត្រីជាន់ សន្ទូងស្រូវប្រាំង របស់ប្រជាពលរដ្ឋ និងធ្វើសកម្មភាពឆក់ត្រី យ៉ាងគគ្លើនមិនក្រែង រអាដូចឃើញរូបភាពនៅខាងក្រោម នេះស្រាប់៕

www.dap-news.com
www.dap-news.com



ដោយៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook