កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏គួរអោយរន្ធត់មួយ បានកើតឡើង នៅប្រទេសចិន ដោយសារតែមាន ការបាក់ស្រុតផ្លូវមួយកន្លែង ទៅក្រោមដី បណ្តាលអោយ បុរសម្នាក់ស្លាប់ បាត់បង់ជីវិត។
ផ្លូវដែលបានបាក់នេះ មានទីតាំងស្ថិតនៅក្នុងសហគមន៍ រស់នៅមួយកន្លែង ក្នុងទីក្រុង Shenzhen ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ដែលបានបន្សល់ទុកនូវ ប្រហោងដ៏ធំមួយ និង មានជម្រៅស្មើនឹងអាគារ ៤ជាន់មួយខ្នងឯណោះ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៣ ហើយជាអកុសល ក្នុងពេលនោះដែរ មានសន្តិសុខ ការពារសុវត្ថិភាព សាធារណៈម្នាក់ ដើរឆ្លងកាត់នៅទីនោះ ចំពេលដែលផ្លូវនោះ បាក់ស្រុតចុះទៅក្រោម តែម្តង។ ទោះជាយ៉ាងណា គាត់ត្រូវបានជួយសង្គ្រោះយកឡើងមកលើវិញ ប៉ុន្តែគាត់បានស្លាប់ បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ បាត់ទៅហើយ។
សូមទស្សនាវីឌីអូខាងក្រោម៖