ខេត្ដពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៣ ត្រង់ចំណុចភូមិត្រញំង រំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ រថយន្ដម៉ាកទួរីសពណ៌សម្បក ឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2A-6808 បើកពីកើតមកលិច ស្រាប់តែផ្ទុះកង់រេចង្កូតក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល១៦នាក់ ។
មុនពេលកើតហេតុ គេឃើញរថយន្ដខាងលើបើក មកពីទិសខាងកើត មានមនុស្សជិះខាង ក្នុងពេញ ស្រាប់តែមកដល់ចំណុចកើត ហេតុ ផ្ទុះកង់មុខរេចង្កូតកឡាប់ធ្លាក់ផ្លូវ ជាច្រើនត្រឡប់ធ្វើឱ្យមនុស្សប្រុស-ស្រី នៅក្នុងរថយន្ដរងរបួសធ្ងន់ស្រាលទាំង អស់គ្នា ។ ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកអ្នករងរបួស ទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដ។ ប្រភពអះអាងថា អ្នករបួសធ្ងន់១៤ នាក់ ស្រាល២នាក់ ហើយអ្នកបើកបរ ឈ្មោះ គឹម សារុន ភេទប្រុស អាយុ៥៣ ឆ្នាំ មានស្រុកកំណើតនៅខេត្ដបាត់ដំបងដែលរបួសធ្ងន់ បានដឹកក្រុមគ្រួសារសាច់ញាតិ មកពីចូលរួមពិធីមង្គលការកូននៅខេត្ដព្រៃវែង ជាអកុសលក៏ជួបគ្រោះថ្នាក់តែម្ដង៕
ប្រភពៈ វត្តភ្នំ