មនុស្សជាង ៤,០០០នាក់ ឈរបន្តកន្ទុយគ្នាយ៉ាងវែង ដើម្បីរកការងារធ្វើ

Friday, March 29, 2013


មានមនុស្សជាច្រើនក្មេង ចាស់ ឈរបន្តកន្ទុយគ្នា អ្នកខ្លះស្លៀកពាក់យ៉ាងសង្ហារជាមួយអាវធំ ដូចជាអ្នកមាន អ្នកខ្លះទៀតពាក់អាវយឺតខោខ្លីធម្មតា តែគោលបំណងរបស់ពួកគេ មានតែមួយដូចគ្នាគឺចង់បានការងារធ្វើ។

យោងតាមប្រភពព័ត៌មាន ឌេលីមេល កាលពីម្សិលមិញបានឲ្យដឹងថា មានមនុស្សមិនតិចជា៤,០០០នាក់ទេ ដែលបានដាក់ពាក្យចូលធ្វើការ នៅផ្សារទំនើបថ្មីមួយ ដែលត្រូវការបុក្គលិក ១,០០០នាក់ សំរាប់ធ្វើការក្នុងផ្សារទំនើបរបស់គេ។ មនុស្សជាង៤,០០០នាក់ បានឈរតំរង់ជួរប្រហែល ២ម៉ោងនៅមុខផ្សារមុនពេលដែលផ្សារបើកទ្វា។ ទាំងអស់នេះ បានធ្វើឲ្យនឹកឃើញដល់ ការរអាក់រអួលសេដ្ឋកិច្ចនៃប្រទេស អង់គ្លេស។ អង្គការសំរាប់ការសហការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អង់គ្លេស មានប្រកាសឲ្យដឹងថា សេដ្ឋកិច្ចរបស់អង់គ្លេសកើនឡើង ០.៥%ក្នុងមួយឆ្នាំ បើគិតពីដើមឆ្នាំ ២០១៣នេះមក។ សេចក្ដីប្រកាសកាលពីខែមុនស្ដីអំពី ថវិកាជាតិសំរាប់ជួយដល់អ្នកអត់ការងារធ្វើ នៅប្រទេសអង់គ្លេសមានប្រមាណ ២.២៥លានដុល្លារ។
រីឯនៅភាគខាងត្បូងនៃប្រទេសវិញ ចំនួនអ្នកអត់ការធ្វើ មានប្រមាណ ៦.៦%  បើប្រៀបនឹងមធ្យមភាគនៃប្រជាជនទាំងអស់វិញ ស្មើនឹង ៧.៨%។ តើប្រិយមិត្តយល់បែបណា បើប្រៀបនឹងប្រទេសយើងវិញ?









ខ្មែរឡូត

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook