មេរៀនទី១
១) មុនហាត់
កំដៅសាច់ដុំដោយរត់ និងពត់ដៃ-ជើង។
២) ក្រោយហាត់
សម្រួលសាច់ដុំ។
សំគាល់៖ ការឈរយូរ អាចធ្វើឲ្យឈាមមកផ្តុំនៅត្រង់ក្បាលពោះ ជាហេតុបណ្តាលឲ្យស្រវាំងភ្នែក។
មេរៀនទី២
១) លក្ខណៈនៃកីឡាប៉េតង់
ក. សម្ភារៈប៉េតង់
ប៊ូល៖ អង្កត់ផ្ចិត 7.05cm-8cm
ទម្ងន់ 650g-800g
ប៊ី៖ អង្កត់ផ្ចិត 30mm
ខ. ទីលាន
ទីលានជាផ្លូវការកំណត់ 4mx15m ក្នុងករណីខ្លះ គេក៏អាចប្រើទីលាន 3mx12m ដែរ គេមិនកំណត់ប្រភេទដីនៃទីលានទេ។
គ. របៀបលេង
- ការបោះកាក់ ដើម្បីកំណត់ឲ្យក្រុមណាបានបោះប៊ូលមុន
- ឧបមាថាក្រុម A ជាអ្នកបោះមុន ក្រុម A ត្រូវបោះប៊ីចន្លោះពី 6m-10m រួចបោះប៊ូលសំដៅទៅរកប៊ី។
- បន្ទាប់មកក្រុម B ត្រូវបោះប៊ូលឲ្យជិតជាងក្រុម A បើគេធើ្វបានសំរេចនោះ ក្រុម A ជាអ្នកបោះម្តង។ បើមិនបានសំរេចនោះក្រុម B ត្រូវបោះម្តងទៀត រហូតដល់អស់ប៊ូលពីដៃ។
- នៅពេលក្រុមមួយអស់ប៊ូល នោះក្រុមមួយទៀតត្រូវលេងឲ្យអស់ប៊ូលដែលសល់។
- ពេលអស់ប៊ូលទាំងសងខាង ចំនួនពិន្ទុរាប់តាមចំនួនប៊ូលដែលនៅជិតប៊ី។
- ក្រុមដែលបានពិន្ទុ 13មុន គឺជាក្រុមដែលឈ្នះ។
សំគាល់៖ ក្នុងការបោះប៊ូល គេអាចចូល ឬវាយប៊ូល។
២) ការប្រកួត
ក. រូបភាពនៃការប្រកួត
1នាក់ ទល់ 1នាក់ កាន់ប៊ូល3 សរុប3
2នាក់ ទល់ 2នាក់ កាន់ប៊ូល3 សរុប6
3នាក់ ទល់ 3នាក់ កាន់ប៊ូល2 សរុប6
ចំពោះក្រុម 3នាក់ គេបែងចែកតួនាទីកីឡាករក្នុងការលេង៖
អ្នកចូល Pointer
អ្នកកណ្តាល Semi
អ្នកវាយ Tireur
ខ. រូបមន្តនៃការប្រកួត
ជម្រុះវិលជុំក្នុងពូល ដើម្បីរើសពីរក្រុមឡើង
គ. ការវាយយកពិន្ទុ
ឃ. ការកំណត់ពិន្ទុ
ការវាយប៊ូល
- បាន1ពិន្ទុ = ប៊ូលត្រូវមិនចេញផុតពីរង្វង់ ឬប៊ូលត្រូវប៉ះនឹងប៊ូលឧបសគ្គ
- បាន3ពិន្ទុ = ប៊ូលត្រូវចេញពីរង្វង់ ហើយប៊ូលដែល វាយ មិនឋិតនៅក្នុងរង្វង់
- បាន5ពិន្ទុ = ប៊ូលអុកឋិតក្នុងរង្វង់
ការវាយប៊ី
- បាន1ពិន្ទុ = វាយត្រូវប៊ីតែឋិតនៅទីដើម
- បាន3ពិន្ទុ = វាយត្រូវប៊ីមិនចេញផុតពីរង្វង់
- បាន5ពិន្ទុ = វាយត្រូវប៊ីឲ្យចេញផុតពីរង្វង់
៣) កាយវិការនៃការបោះប៊ូល
ក. ការកាន់ប៊ូល
ខ. របៀបឈរ
គ. ការបោះប៊ូលឈរ
ឃ. ការបោះប៊ូលលុតជង្គង់
មេរៀនទី៣
១) រៀនចូលប៊ូល
ការចូលប៊ូលអាស្រ័យលើសណ្ឋានដី និងស្ថានភាពប៊ូលដែលមានប៊ូលបាំងពីមុខ។
ការចូលប៊ូលមាន 3របៀប៖
- ចូលរមៀល Rolling
- ចូលផ្លោង Lobbing
- ចូលស្ទើរផ្លោង Semi Lobbing
ប៊ូលដែលចូលល្អ ជាប៊ូលដែលឋិតនៅពីមុខប៊ីចម្ងាយ 15cm-30cm។ អ្នកចូលនិយមប្រើប៊ូលធ្ងន់ ហើយជាប៊ូលគ្រើម។
២) ការវាយប៊ូល
ការវាយប៊ូលអាស្រ័យលើសណ្ឋានដី និងស្ថានភាពប៊ូលដែលមានប៊ូលបាំងពីមុខ។
ការវាយប៊ូលមាន 3របៀប៖
- វាយប៊ូលផ្ទាល់
- វាយបោលបុកពីចម្ងាយ
- វាយទម្លាក់ពីមុខ
ប៊ូលដែលវាយល្អ ជាប៊ូលដែលវាយអុក អ្នកវាយនិយមប្រើប៊ូលស្រាលហើយរលោង។
មេរៀនទី៤
១) សណ្តាប់ធ្នាប់
- មិនត្រូវបោះប៊ូលពេលឃើញមានមនុស្ស ឬកីឡាករនៅពីមុខ។
- មិនត្រូវដើរឆ្លងទីលាននៅពេលប្រកួត។
- រក្សាភាពស្ងប់ស្ងាត់ នៅពេលកីឡាកររៀបបោះប៊ូល។
២) ការគូសរង្វង់ឈរ
ត្រូវឃ្លាតពីខ្សែ 1m។
៣) ការបោះប៊ី
ករណីបោះប៊ី 3ដង មិនចំគោលដៅ ត្រូវឲ្យភាគីម្ខាងទៀតបោះ 3ដងវិញ ប៉ុន្តែភាគីដើមនៅតែជាអ្នកចូលប៊ូលដដែល។
៤) ការប្តូរប៊ូល និងប៊ី
ភាគីទាំងពីរគ្មានសិទ្ធប្តូរប៊ូល ឬប៊ីបានទេក្នុងការប្រកួត លើកលែងបាត់ប៊ី ឬប៊ូលត្រូវវាយបែក។
៥) ការវាស់ប៊ូល
ភាគីដែលបោះប៊ូល ក្រោយគេជាអ្នកវាស់ បើធ្វើឲ្យរំកិលប៊ូល ឬប៊ី ត្រូវឲ្យគេឈ្នះ ករណីមិនដាច់ស្រេច អាជ្ញាកណ្តាលជាអ្នកវាស់សម្រេច។
៦) អាជ្ញាកណ្តាលវាស់ប៊ូល
ករណីអាជ្ញាកណ្តាលជាអ្នកវាស់ ហើយធ្វើឲ្យរំកិលប៊ី ឬប៊ូល នោះអាជ្ញាកណ្តាលអាចយកប៊ី ឬប៊ូលមកដាក់នៅដើមវិញ ដើម្បីធើ្វការវាស់វែង បើវាស់ទៅឃើញមានលង្អៀងបន្តិចនោះ អាជ្ញាកណ្តាលគួរតែកាត់ឲ្យស្មើគ្នាទើបយុត្តិធម៌។
៧) ករណីមានចម្ងាយស្មើគ្នា
អ្នកបោះប៊ូលក្រោយគេជាអ្នកបោះប៊ូលម្តងទៀត ទើបភាគីម្ខាងទៀតបោះវិញ រួចជាបន្តបន្ទាប់។
៨) ប៊ីខ្ទាតចេញក្រៅខ្សែ
ករណីប៊ីខ្ទាតចេញក្រៅខ្សែ បើភាគីមួយអស់ប៊ូល នោះភាគីដែលនៅសល់ប៊ូល ត្រូវទទួលបានពិន្ទុ ទៅតាមចំនួនប៊ូលដែលនៅសល់។
៩) ប៊ី និងប៊ូលខ្ទាតប៉ះអ្នកដ៏ទៃ
ក. ប៊ូលប៉ះត្រូវគ្នាឯង នឹងត្រូវចាត់ទុកជាប៊ូលមោឃៈ
ខ. ប៊ូល ឬប៊ីប៉ះចំអ្នកមើល ឬអាជ្ញាកណ្តាល ត្រូវរក្សាទុកនៅកន្លែងដែលវាឈប់។
គ. ប៊ូល ឬប៊ីប៉ះចំភាគីបដិបក្ខ ភាគីមួយទៀតអាចរក្សាទុកប៊ូល ឬប៊ី៖
- នៅទីដែលត្រូវឈប់
- នៅទីដើម
- តាមបណ្តោយខ្សែដែលគូសភា្ជប់ ពីទីដើម និងទីដែលត្រូវឈប់ គឺបន្ទាត់ AB (មើលរូប)។
១០) ហាមគូសសញ្ញាលើទីលាន
កីឡាករពុំអាចគូសសញ្ញាលើទីលាន ដើម្បីជាគោលដៅក្នុងការបោះប៊ូលបានឡើយ។
១១) ហាមខ្ចីប៊ូលអ្នកដ៏ទៃ
នៅពេលសល់ប៊ូលមួយ កីឡាករពុំអាចខ្ចីប៊ូលអ្នកដ៏ទៃ ដើម្បីកាន់ក្នុងការបោះប៊ូលបានឡើយ។
១២) ហាមប្រើប៊ូលកែច្នៃក្នុងការប្រកួត
ករណីប្រើប៊ូលកែច្នៃ ត្រូវទទួលពិន័យពីអាជ្ញាកណ្តាល។
មេរៀនទី៥
១) ទីលាន និងគូប្រកួត
- ត្រូវស្គាល់ស្ថានភាពដីនៃទីលាន
- ត្រូវស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយនៃគូប្រកួត
២) ល្បិចនៃការលេង
- ចូលអូសប៊ី
- វាយប៊ី
- លើកប៊ូលឲ្យបានស៊ីច្រើន
- បោះកោងដោយគេចប៊ូលដែលឋិតនៅពីមុខ
- ចូលទប់
- ចូលដើម្បីវាយស៊ីច្រើន
មេរៀនទី៦ ការវិភាគប៊ូល (១)
ពិន្ទុ ១១ ទល់ ១១
ខាងប៊ូលសស៊ី២ រួចហើយនៅសល់ប៊ូល ១ទៀតជា tireur អ្នកមានប៊ូលខ្មៅ២ (១ជា semi និង ១ជា tireur)
តើអ្នកត្រូវលេងយ៉ាងដូចម្តេច?
វិភាគករណីដែលអាចកើតមានឡើង៖
ការវិភាគប៊ូល (២)
ពិន្ទុ ១១ ទល់ ១១
ខាងប៊ូលសស៊ី២ រួចហើយនៅសល់ប៊ូល ១ទៀតជា tireur អ្នកមានប៊ូលខ្មៅ២ (១ជា semi និង ១ជា tireur)
តើអ្នកត្រូវលេងយ៉ាងដូចម្តេច?
វិភាគករណីដែលអាចកើតមានឡើង៖
វិញ្ញាសារប្រលងសម្រាប់វគ្គបង្វឹកប៉េតង់
ឈ្មោះសិក្ខាកាម
…………………………
ពិន្ទុ ១១ ទល់ ១១
ខាងប៊ូលសស៊ី២ រួចហើយនៅសល់ប៊ូល ១ទៀតជា tireur អ្នកមានប៊ូលខ្មៅ២ (១ជា semi និង ១ជា tireur)
តើត្រូវលេងយ៉ាងដូចម្តេច?
វិភាគករណីដែលអាចកើតមានឡើង៖
វិញ្ញាសារប្រលងសម្រាប់វគ្គបង្វឹកប៉េតង់
ឈ្មោះសិក្ខាកាម
…………………………
ពិន្ទុ ១១ ទល់ ១១
ខាងប៊ូលសស៊ី៣ រួចហើយនៅសល់ប៊ូល ១ទៀតជា tireur អ្នកមានប៊ូលខ្មៅ២ (១ជា semi និង ១ជា tireur)
តើត្រូវលេងយ៉ាងដូចម្តេច?
វិភាគករណីដែលអាចកើតមានឡើង៖
ខ្មែរឡូត