ពស់ថ្លាន់​​ញីមួយ​ក្បាល​ផុស​ចេញពី​ដើម​ពោធិ៍​ក្នុង​វត្ត​កោះ​ពោធិ​វង្ស

Wednesday, March 27, 2013

ថ្ងៃព្រហស្បត្ត៏ ទី២៨ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១០:៥៩


រាជធានីភ្នំពេញ ៖ ពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​​វត្ត​បាន​នាំគ្នា​ផ្អើល​ទៅ​មើល​ពស់ថ្លាន់​ញីមួយ​ ក្បាល​​ដែល​ផុស​ចេញពី​ក្នុង​ដើម​ពោធិ៍ ហើយ​​លូន​ទៅ​នៅលើ​សាលា​ឆាន់​វត្ត​កោះ​ពោធិ​វង្ស ព្រមទាំង​​​មាន​បាមរី​ពស់​​បាន​​ចូ​លទៅ​សណ្ឋិត​​លោក​យាយ​ម្នាក់​ដែល​ទៅអុជ​​ ធូប​បួង​សួងសុំ​សេចក្តី​សុខ​ដោយ​​ប្រាប់​ពី​បារមី​​ពូកែ​ស័ក្តិ​សិទ្ធ​របស់​ ពស់ថ្លាន់​​នេះទៀតផង ។ ​ហេតុការណ៍​នេះបាន​​ភ្ញាក់​ផ្អើល​​ឡើង​កាលពី​​វេលាម៉ោង​១១​និង​៣០​នាទី​ ថ្ងៃត្រង់​​ថ្ងៃទី​​២៧ មីនា នៅ​ក្នុង​វត្ត​​កោះ​ពោធិ​វង្ស ​ស្ថិតនៅតាម​ផ្លូវ​ឧកញ៉ា​​បណ្ឌិត ម៉ុង ឫទ្ធី សង្កាត់​ភ្នំ​ពេញថ្មី ខណ្ឌសែនសុខ ។
ព្រះតេជគុណព្រះនាម ហឿម សុវណ្ណារ៉ា ហៅខៃស៊ីង មានសង្ឃដីកាថា វត្តនេះកាលដើមឡើយជាទីទួលកោះមានដើមពោធិ៍មួយដើម និងខ្ទមមួយ​តែ​ប៉ុណ្ណោះ ដែលគេតែងហៅ​ថា បឹងប៉ាយាប រហូតមកដល់ឆ្នាំ២០០៥ ទើបពុទ្ធបរិស័ទចំណុះជើងវត្តផ្តួចផ្តើមកសាងបាន​វត្តនេះឡើង​មានឈ្មោះថា វត្ត​កោះពោធិវង្ស។ ​ប្រភព​បាន​ឱ្យ​ដឹងថា កាលពីវេលាម៉ោងខាងលើគេ​បានប្រទះ​ឃើញ​ពស់ថ្លាន់ញីមួយ​ក្បាល​ផុស​ចេញពីដើមពោធិ៍ ហើយលូនឡើង​សាលា​ឆាន់​ធ្វើឲ្យមានការភ្ញាក់​ផ្អើលដល់​ពុទ្ធបរិស័ទ​ ចំណុះជើងវត្តមក​ចោមរោមមើលនិង​អុជធូប​បួង​សួងសុំសេចក្តីសុខ​សប្បាយ ៕

កោះសន្តិភាព
ពស់ថ្លាន់ញីដែលវាលចូលវត្ត

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook