ជម្លៀសមនុស្សចេញពីបរិវេណ ប៉ម អេហ្វេល ក្រោយពីទទួលបានការគំរាមកំហែង

Sunday, March 31, 2013

យោងតាមប្រភពព័ត៌មានពី AFP បានឲ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ មនុស្សជាច្រើន ដែលមកទស្សនា ប៉ម អេហ្វេល (Eiffel Tower) នៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានជម្លៀសចេញ ក្រោយពីមានជនមិនស្គាល់មុខម្នាក់ បានទូរស័ព្ទមក គំរាមកំហែង ពីការបំផ្ទុះគ្រាប់បែកនៅទីនោះ។
មនុស្ស ជិត ១៤០០ នាក់ ត្រូវបានបញ្ជូនចេញពីកន្លែង ទាក់ទាញភ្លៀវទេសចរ មួយនេះ ដើម្បីធានាសុវត្ថិភាព ដល់អ្នកនៅទីនោះ។ បន្ទាប់មក ប៉ូលីស បានស្វែងរក ជុំវិញទីនោះ ជាមួយនឹងសត្វឆ្កែហិតក្លិន និង បានពង្រាយកម្លាំងការពារ នៅជុំវិញបរិវេណតំបន់ រងការគំរាមកំហែង នេះផងដែរ។
ទោះជាយ៉ាងណា មិនមានរបស់ជាតិផ្ទុះណាមួយ ត្រូវបានរកឃើញនោះទេ ហើយប៉ម អេហ្វេល នឹងធ្វើការបើកអោយមានការចូលទស្សនា ឡើងវិញ។ មន្ត្រីមានសមត្ថកិច្ចបារាំង បានឲ្យដឹងថា ប្រទេសបារាំង កំពុងចាត់វិធានការ ទប់ទល់ នឹងការវាយប្រហារណាមួយ ពីសំណាក់ក្រុមភេវរកម្ម និង ពង្រឹងសន្តិសុខ ក្នុងប្រទេស បន្ទាប់ពីទាហានប្រទេសបារាំង បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់កៃដា នៅក្នុងប្រទេស ម៉ាលី កាលពីជាង ២ខែមុន រួចមក។
តើប្រិយមិត្តយល់យ៉ាងណាដែរ?





ខ្មែរឡូត

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook