ខេត្តព្រះសីហនុ ៖ រឿងរ៉ាវនឹកស្មានមិនដល់ ប៉ុន្តែវាកើតឡើងទៅហើយ ខណៈដែលបុរសម្នាក់បានស្រឡាញ់ក្របីរបស់ខ្លួនយ៉ាង ខ្លាំងស្មើនឹងជីវិតរបស់ខ្លួន ។ លុះពេលក្របីមួយក្បាលនោះងាប់បែរជាបុរសជាម្ចាស់ យកខ្សែដែលធ្លាប់ចងក្របីនោះមកចង.កសម្លាប់ខ្លួន ខាងក្រោយផ្ទះរបស់ខ្លួនស្ថិតនៅនឹងក្រោលក្របី ក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ កាលពីថ្ងៃទី៣០ មីនា វេលាម៉ោង៧ និង៣០នាទី ។
តាមមន្ត្រីសមត្ថកិច្ចដែលចុះទៅពិនិត្យ សពបានឱ្យដឹងថា បុរសដែលចង.កធ្វើអត្តឃាតនេះឈ្មោះឌុយ ផាន្នី អាយុ៥០ឆ្នាំ ជាកសិករ បានធ្វើអត្តឃាតដោយយកខ្សែចងក្របីមកចង.កទៅនឹងធ្នឹមក្រោល ក្របីខាងក្រោយផ្ទះរួចទម្លាក់ខ្លួនចុះ ភ្លាមៗនោះមួយរំពេច ។ រីឯប្រពន្ធ និងក្រុមគ្រួសារបានឮសំឡេង ហើយបាននាំគ្នារត់ទៅជួយដែរ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយនៅពេលពួកគេទៅដល់ បុរសនោះបានស្លាប់បាត់ទៅហើយ ។
តាមសម្ដីរបស់គ្រួសារបានឱ្យដឹងថា បុរសឈ្មោះឌុយ ផាន្នី នេះជាមនុស្សផឹកស្រាច្រើន ប៉ុន្តែគាត់ជាមនុស្សស្លូតបូតមិនដែលបង្កទំនាស់នៅ ក្នុងក្រុមគ្រួសារទេ ។ សមាជិកនៅក្នុងគ្រួសារបានបន្តថា មុនពេលចង.កសម្លាប់ខ្លួននេះ គាត់ចេះតែនិយាយរវើរវាយផ្តេសផ្តាស បន្ទាប់ពីគាត់បានបាត់ក្របីឈ្មោលមួយក្បាល ហើយក៏តាមរកឃើញវិញ ។ ប៉ុន្តែគ្រាន់តែដឹកក្របីមកដាក់ក្នុងក្រោលមិនទាន់ទាំង បានប៉ុន្មានផងស្រាប់តែក្របីឈ្មោលនោះក៏ងាប់ទៀតធ្វើឱ្យ គាត់ពិបាកចិត្ត និងមានទឹកមុខក្រៀមក្រំរហូត ។
ដោយឡែកអ្នកជិតខាងក៏បានឱ្យដឹងដែរថា មូលហេតុមកពីបុរសនេះផឹកស្រាច្រើនពេក ទើបធ្វើឱ្យគាត់មានបញ្ហាសរសៃប្រសាទ ហើយចេះតែសោកស្ដាយក្របីភ្លេចគិតពីជីវិតខ្លួនឯងរហូតហ៊ាន ធ្វើបែបនេះ ។ ប៉ុន្តែអ្នកខ្លះក៏បានបដិសេធផ្ទុយពីការអះអាងខាងលើនេះដោយសារ គេកត់សម្គាល់ឃើញថា មុនពេលគាត់ធ្វើអត្តឃាតដោយចង.កនេះគាត់អត់មានផឹកស្រា ទេ ៕
ប្រភពៈ កោះសន្តិភាព