សាកសពអតីតជនជាប់ចោទអៀង សារីបានរលាយទៅជាផ្សែងខ្មៅខ្មួលចេញពីមេនមួយដែលសង់នៅពីមុខផ្ទះ មួយដែលព័ទ្ធជុំវិញដោយដើមឈើ និងដីចម្ការដែលទើបនឹងភ្ជួររាស់ថ្មីៗ។ ពិធីបូជាបានចាប់ផ្តើមកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃ ព្រហស្បតិ៍នេះនៅក្នុងភូមិដូង ឃុំម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីរដ្ឋធានីភ្នំពេញ៕