ថ្ងៃព្រហស្បត្ត៏ ទី២៨ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១០:៥១
អតីតរដ្ឋមន្ត្រីមហាផ្ទៃស៊ែប-បូស្នី លោកមីកូស្តានីស៊ិក ដែលចាត់ទុកថាជាមនុស្សជំនិតរបស់ប្រមុខនយោបាយរបស់លោកគឺលោក រ៉ាដូ វ៉ាន់ ការ៉ាដហ្ស៊ិក កាលពីថ្ងៃទី២៧ មីនា បានត្រូវតុលាការក្រុងឡាអេកាត់ទោសដាក់គុក២២ឆ្នាំ ពីបទឧក្រិដ្ឋដែលប្រព្រឹត្តនាសម័យសង្គ្រាមនៅបូស្នី(១៩៩២-១៩៩៥) ហើយដែលមានគោលដៅបង្កើតរដ្ឋស៊ែបមានប្រជាជនសុទ្ធមួយ ។
តុលាការឧក្រិដ្ឋអន្តរជាតិសម្រាប់អតីតយូ ហ្គោស្លាវី TPIY ក៏បានប្រកាសសាលក្រមកាត់ទោសប្រហែលគ្នានេះដែរប្រឆាំងអ្នកជាប់ ចោទជាមួយអតីតរដ្ឋមន្ត្រីនោះដែរ អតីតអ្នកនៅក្រោមបង្គាប់លោកគឺលោកSTOJAN ZUPJANIN ដែលជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ប៉ូលិសតំបន់ក្រាហ្ស៊ីណា បូស្នី ។
ចៅក្រមលោកHALLថ្លែងថា ក្នុងឋានៈជារដ្ឋមន្ត្រីមហាផ្ទៃ លោកមីកូស្តានីស៊ិក ត្រូវទទួលបន្ទុកការពារប្រជាជន ក៏ប៉ុន្តែលោកពុំបានចាត់វិធានការចាំបាច់ទាំងឡាយដើម្បីការពារពួក មូស្លុីម ពួកក្រូអាត ឬពួកជនជាតិដទៃទៀតៗ ពុំមែនស៊ែបបូស្នីឡើយ ។ សង្គ្រាមនៅបូស្នីបណ្តាលឱ្យមនុស្សស្លាប់ប្រមាណជា១០០.០០០នាក់ ៕