ក្មេងប្រុស អាយុ ១១ឆ្នាំ ម្នាក់ រស់នៅទីក្រុង ប្រេធដីនតុន រដ្ឋហ្ល័ររីដា សហរដ្ឋអាមេរិក កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ ក្រោយពីសត្វឆ្កែនៅក្នុងគ្រួសាររបស់គេ ខាំដាច់ម្រាមដៃ រួចមក កាលពីថ្ងៃសុក្រ សប្តាហ៍មុន វេលាម៉ោង ប្រមាណ ៦ល្ងាច បើយោងតាមគេហទំព័រ ដេលីមេល។
ក្មេងប្រុសរងគ្រោះ បានដើរសំដៅទៅរកសត្វឆ្កែនោះ ដែលវាកំពុងតែនៅក្នុងទ្រុង របស់វា រួចរូបគេក៏ចូល ទៅក្នុងទ្រុងនោះ ដែលជាហេតុនាំអោយសត្វឆ្កែ ខាំដាច់ម្រាមដៃខាងឆ្វេងមួយ និង ធ្វើអោយបាក់កំភួនដៃថែមទៀតផង។ ក្រោយពេលឪពុករបស់ក្មេងប្រុសបានដឹងថា សត្វឆ្កែរបស់ខ្លួន ខាំកូនប្រុសដាច់ម្រាមដៃដូច្នេះ គាត់បានយកកាំភ្លើង បាញ់ជាច្រើនគ្រាប់ ធ្វើអោយសត្វឆ្កែងាប់នៅនឹងកន្លែង រួចវះយកដុំម្រាមដៃដែលដាច់នោះ ចេញពីពោះរបស់ សត្វឆ្កែផងដែរ។ ចំណែកក្មេងប្រុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ St. Petersburg តាមរយៈឧទ្ធម្ភគចក្រ ដើម្បីតភ្ជាប់ម្រាមដៃឡើងវិញ និងសម្រាកព្យាបាលនៅទីនោះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខ្មែរឡូត