អ្នកជំនាញការទូន្មានគ្រប់គ្នាគួរកម្ចាត់រោមដោយវិធីសាស្ត្រឡាស៊ែរ ពួកអ្នកវិទ្យាសាស្ត្របារាំងព្រមានថា ស្ត្រីដែលកម្ចាត់រោមប្រដាប់ភេទជាប្រចាំងាយមានគ្រោះថ្នាក់ឆ្លង មេរោគស្បែកតាមផ្លូវភេទ ។ ការស្រាវជ្រាវត្រូវបានប្រកាស លើទស្សនា វដ្តីវេជ្ជសាស្ត្រអង់គ្លេសបង្ហាញថា ប្រជាជនប្រេស៊ីល ឬប្រជាជនតំបន់ផ្សេងៗ ដែលតែងកម្ចាត់រោមប្រដាប់ភេទជាប្រចាំងាយកើតជំងឺ Molluscum Contagiosum ។ នេះជាជំងឺមួយបង្កឡើងដោយវីរុសមួយប្រភេទឆ្លងតាមស្បែក ពេលប៉ះពាល់ជាមួយអ្នកមានជំងឺ ។ពួកអ្នកជំនាញការបានសង្កេតមើល ក្រុមបុរស និងស្ត្រីដែលព្យាបាលជំងឺនៅគ្លីនិកសើរស្បែកឯកជននៅ Nice (បារាំង) ពីខែ ១-២០១១ ដល់ខែ ៣/២០១២ ។ លទ្ធផលបង្ហាញថា ៩៣% នៃអ្នកទាំងនេះបានកម្ចាត់រោមប្រដាប់ភេទ ក្នុងនោះ៧០% កោរ និង១០% ប្រើ Wax ។ សឹងតែទាំងអស់នៃមុខសញ្ញាត្រូវឆ្លង Molluscum ជាមួយនឹងសញ្ញាឆ្លងមេរោគដូចជាចេញកន្ទួលរលាកគល់រោម... ។ តាម ពួកអ្នកស្រាវជ្រាវ ការកកិតរលាត់ របួសពេលកម្ចាត់រោមអាចនឹងបង្កលក្ខណៈអំណោយផលឲ្យការឆ្លងមេរោគ ។ ជំនាញការរោគសើស្បែកនៅសាកលវិទ្យាល័យ Rochester ឲ្យដឹងថា នាងតែងឃើញ Mollescum ឆ្លងក្នុងចំណោមអ្នកសំអាតរោម ។ ប្រៀបធៀបទំនាក់ទំនងរវាង វិធីកម្ចាត់រោម និងឆ្លងមេរោគ នាងទូន្មានគ្រប់គ្នាគួរកម្ចាត់រោមដោយឡាស៊ែរ ព្រោះវិធីសាស្ត្រនេះមិនបង្កើនគ្រោះថ្នាក់ឆ្លងមេរោគដោយសារមិនធ្វើ ឲ្យរបករលាត់ស្បែក ៕ CEN |