ឃុំ​ខ្លួន​យុវជន​ម្នាក់​ពាក់​ព័ន្ធ​ពាក់​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ​

Saturday, March 30, 2013

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មីនា បានសម្រេចឃុំខ្លួនយុវជនម្នាក់ ពាក់ព័ន្ធប្រើប្រាស់ស្លាកលេខម៉ូតូក្លែងក្លាយ។ ការឃុំខ្លួនលើបទល្មើសនេះគេសង្កេតឃើញថា កម្រនឹងមានណាស់ តែបើចាប់នោះគ្មានគុកដាក់ទេ ។ យុវជនជាប់ចោទឈ្មោះព្រំ ដាវ៉ាន់ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ការឃុំខ្លួនយុវជនខាងលើនេះ ត្រូវបានគេឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី២៧ មីនា ២០១៣ យុវជនឈ្មោះព្រំ ដាវ៉ាន់ ហៅឌឿន បានជិះម៉ូតូម៉ាកស្តេប ពណ៌ខ្មៅ ១គ្រឿង (ស្លាកក្លែងក្លាយ) ជាមួយឈ្មោះភ័ស្ត ចេញពីផ្ទះជួលបំណងទៅផ្សារអូរឫស្សី។ លុះដល់ចំណុចភ្លើងស្តុបគល់ស្ពានស្ទឹងមានជ័យ ត្រូវសមត្ថកិច្ចនគរបាលចរាចរជើងគោកឃាត់ត្រួតពិនិត្យ និងបានរកឃើញថា គេពាក់ស្លាកលេខម៉ូតូក្លែងក្លាយ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook