ភ្នំពេញ: យ៉ាម៉ាមិនមែនជាជំរើសទិព្វ ឬជាថ្នាំពេទ្យដែលគ្មានគ្រោះថ្នាក់ដូចថ្នាំអាស្ពីរីននោះទេ។ វាជាសារធាតុគីមីដ៏មានឥទ្ធិពលដែលផលិតឡើងដោយមនុស្ស។ គ្រឿងផ្សំរបស់វារួមមានថ្នាំពុលដែលមនុស្សប្រើមិនមែនសំរាប់តែដាក់សំលាប់កណ្តុរនោះទេ តែគឺដើម្បីសំលាប់មនុស្សផ្សេងទៀត ។
អ្នកចាក់ថ្នាំញៀនតាមដងផ្លូវភ្នំពេញ គ្មាននរណាម្នាក់ ទោះជាអ្នកនោះអស់សង្ឃឹមយ៉ាងណា ដែលទៅផឹកទឹកសំអាតលូ ផឹកប្រេងកាត ទឹកអាស៊ីតអាគុយ ឬអាម៉ូញ៉ាក់នោះទេ ។ ប៉ុន្តែសារធាតុរាវតុកស៊ីកទាំងនេះត្រូវបានគេប្រើនៅក្នុងការផលិតថ្នាំយ៉ាម៉ា។ រួមជាមួយសាំង ថ្នាំប្រឆាំងភាពត្រជាក់ និងជាតិអាស៊ីតដទៃច្រើនទៀត ដែលសារធាតុរាវទាំងនេះ គេយកទៅដាំរំងាស់ក្លាយជាសារធាតុគីមីផលិតថ្នាំយ៉ាម៉ា ។ បន្ថែមពីនេះ ក៏នៅមានសារធាតុរឹងជាច្រើនទៀត ដូចជាជីត្រូវបានគេប្រើរួមផ្សំផងដែរ។ជីគឺជាសារធាតុផ្សំមួយក្នុងចំណោម សារធាតុផ្សំធម្មជាតិមួយចំនួនដែលត្រូវបានប្រើក្នុងការផលិត។ សារធាតុផ្សំធម្មជាតិមួយទៀតគឺប្រេងដែលបានមក ពីដើមម្រះព្រៅព្រៃ sassafras ។ជាការពិតសារធាតុនេះមិនមែនសំរាប់មនុស្ស ឬក៏សត្វនោះទេ ។ ជីគឺជាផលិតផលកែច្នៃឡើងវិញនូវកាកសំណល់សត្វ។ អ្នកផលិតយ៉ាម៉ាមិនផ្សព្វផ្សាយថាពួកគេបាន ដាក់លាមកសត្វទៅក្នុងធុងលាយថ្នាំរបស់គេនោះទេ ព្រោះទស្សនៈដែលថាមនុស្សលេបថ្នាំយ៉ាម៉ាធ្វើពីលាមកជ្រូក,សេះ ឫគោ វាមិនមែនជាបច្ចេកទេសសំរាប់ការងារទីផ្សារនោះឡើយ ។ ប្រេងដែលបានទទួលមកពីឬស sassafras គឺគេប្រើដើម្បីធ្វើសាប៊ូ ។ វាក៏ត្រូវបានគេប្រើជាសារធាតុផ្សំសំខាន់ មួយក្នុងការផលិតទឹកអប់កូឡូញ និងទឹកអប់ផ្សេងទៀត រហូតដល់ក្រុមអ្នកស្រាវជ្រាវរកឃើញថាវាអាចបង្កជំងឺមហារីក ។ រោងចក្រផលិតសាប៊ូ និងទឹកអប់នៅប្រទេសភាគច្រើន ឈប់ប្រើគ្រឿងផ្សំមួយនេះទៀតហើយ ។ ប៉ុន្តែអ្នកផលិតយ៉ាម៉ាបន្តទិញវារាប់តោន ។ ឯអ្នកគីមីវិទ្យាដែលផលិត Estasy ក៏បន្តទិញវាដែរ ។ អ្នកផលិតថ្នាំយ៉ាម៉ាមិនបានខ្វល់ថាអតិថិជនរបស់គេលេបចូលនូវសារធាតុដែលអាចបង្កជំងឺមហារីកនោះទេ។ គេមិនបារម្ភថាអាចនឹងត្រូវគេប្តឹងឬត្រូវជួយទទួលខុសត្រូវចំពោះរឿងនេះនោះទេ។ សូមបញ្ជាក់ជាថ្មីម្តងទៀត ការលាយជីទៅក្នុងយ៉ាម៉ាគឺជា អ្វីដែលអ្នកគីមីវិទ្យាថ្នាំញៀនមិនចង់ឱ្យអ្នកប្រើប្រាស់បានដឹងឡើយ ។ ស្ទើរតែគ្រប់គ្រឿងផ្សំសំរាប់ផលិតថ្នាំយ៉ាម៉ាគឺគួរឱ្យខ្ពើម ឬអាចបណ្តាលឱ្យស្លាប់ ឬក៏ទាំងពីរ ។ ប៉ុន្តែសារធាតុ ទាំងនោះគឺមិនមែនជាវត្ថុសំខាន់ដែលផ្តល់ឱ្យយ៉ាម៉ានូវឥទ្ធិពលពេញទីរបស់វានោះទេ ។ យ៉ាម៉ាគឺមេតំហ្វេតាមីន ឬក៏ឲ្យត្រឹមត្រូវជាងនេះ គឺមេតំហ្វេតាមីនខ្លាំង ។ សារធាតុផ្សំសំខាន់បំផុតរបស់វាគឺថ្នាំបំបាត់រោគក្អក ដែលមានឈ្មោះថា ephedrine ឬម្យ៉ាងទៀតឈ្មោះ Pseudephedrives ។ ទាំងនេះគឺជាសារធាតុដែលមនុស្សមិនចង់លេប លើកលែងតែគេត្រូវការវា ។ អ្នកចំអិនថ្នាំយ៉ាម៉ា យកថ្នាំក្អកទាំងនោះមក ហើយចាក់វាចូលទៅក្នុងបំពង់អាស៊ីត ទឹកសំអាតលូ ប្រេង ហើយកូរវា រហូតបាននូវសារធាតុគីមីថ្មីមួយគឺ chloroephdrine ។ chloroephedrineគឺជាផលិតផលមូលដ្ឋានដែលត្រូវបានគេយកមកផលិតថ្នាំយ៉ាម៉ា។វាធ្វើឱ្យបេះដូងលោត ដូចទឹកអាគុយពុះ។វាធ្វើឱ្យប្រពន្ធ័ដង្ហើមតឹងថប់ហើយដុតកំដៅប្រពន្ធ័គ្រឿងក្នុងរបស់មនុស្ស ដែលធ្វើឱ្យ រាងកាយមនុស្សលែងដឹងពីកំដៅ ដែលរាងកាយរក្សាការពារពីការចំអិនខ្លួនឯង ។ ល្បាយកំរិតខ្តស់នៃ chloroephedrine ទៅក្នុងការលាយថ្នាំយ៉ាម៉ាគឺអាចផលិតថ្នាំដែលមានប្រសិទ្ធិភាព ខ្ពស់។ ជាការពិតណាស់ដែលអ្នកផលិត អ្នកជំរុញ និងឈ្មួញថ្នាំយ៉ាម៉ា មិនចង់ឱ្យអតិថិជនដែលទិញនិងប្រើប្រាស់ថ្នាំ គ្រាប់តូចនេះដឹងពីរឿងនោះទេ។នេះជាហេតុផលមួយក្នុងចំណោមហេតុផលពីរដែលអ្នកផលិតថ្នាំយ៉ាម៉ាស្រោបថ្នាំនេះ ហេតុផលទីពីរគឺដើម្បីទីផ្សារ គេបិទបាំងនូវសារធាតុគីមីហើយបិទបាំងនូវថ្នាំពុលដែលនៅខាងក្នុង។ ហេតុផលមួយទៀតគឺ ហេតុផល ទីបីហើយជាហេតុផលដែលបង្កប់នូវភាពលោភលន់គឺដើម្បីធ្វើឱ្យក្មេងៗចាប់អារម្មណ៍លើគ្រាប់ថ្នាំទាំងនេះ។ ក្មេងៗគឺជាកត្តាកំណើនទីផ្សារដ៏ធំសំរាប់ឈ្មួញយ៉ាម៉ាហើយដើម្បីទាក់ទាញពួកក្មេងៗឱ្យបានកាន់តែច្រើនថែមទៀតនោះអ្នកផលិតថ្នាំយ៉ាម៉ាបានបោះពុម្ភជារូបភាពតុក្កតា ផ្សេងៗឬជាមុខសប្បាយរីករាយផ្សេងៗ ។ ពួកក្មេងៗមិនបានដឹងពីអាថ៌កំបាងនៅពីក្រោយរូបតុក្តកាញញឹមទាំងនោះទេ ៕
ប្រភព Cen.com