វាជារឿងចៃដន្យអាក្រក់មួយសំរាប់ បងប្អូនស្រីត្រកូល Kim ដោយថ្មីៗមុននេះ អ្នកនាង Kim Kardashian ដែលត្រូវជាបងគេ ដើរមិនប្រយ័ត្នបានធ្វើឲ្យលេចខោក្នុង ឥឡូវនេះ ដល់វេន ប្អូនស្រីម្តង។
កាលពីថ្ងៃទី២៩មិនាកន្លងទៅ Khloe Kardashian មិនត្រឹមតែជាប្អូនរបស់តារាម៉ូដែល Kim Kardashian ថែមទាំងជាតារាប្រចាំក្នុងកម្មវិធីរបស់ប៉ុស្តិ៍ទូរទស្សន៍មួយ បានចំនាយពេលវេលាដើរកំសាន្តជាមួយនឹងសាច់ញាត្តិក្រុមគ្រួសារ។ ក្នុងពេលនោះ Khloe បានស្លៀករ៉ូបខ្លីបែបសាមញ្ញៗ ស្រាប់តែខ្យល់បក់ធ្វើឲ្យប៉ើងចេញខោក្នុង ដោយនឹកស្មានមិនដល់។ តែជាសំណាងល្អ ដែលវាមិនមែនជារឿងអាម៉ាស់ធំដុំនោះទេ សំរាប់ហេតុការណ៍មួយនេះ។
តាមរយៈហេតុការណ៍កើតឡើងទាំងពីរ លើករបស់បងប្អូនស្រីត្រកូល Kim វាអាចជាមេរៀនមួយសំរាប់តារាដ៏ទៃទៀត ឲ្យគិតពិចារណាមុនពេលសំរេចចិត្តស្លៀកពាក់អ្វីមួយ។
ប្រែសម្រួល៖ មាស សាម៉ឺឌី
ប្រភព ៖ hollywoodlife.com