ចោរកាត់សោរ ចូលលួចគ្រឿង សំអាងអស់​ មួយចំនួនធំ របស់ក្រុមហ៊ុនកូរ៉េ នៅជិតផ្សារ វាលយន្ត

Saturday, March 30, 2013



ស្វាយរៀងៈ គ្រឿងសំអាងមួយ ចំនួនធំរបស់ក្រុមហ៊ុនកូរ៉េមួយ ដែលមានស្លាកយីហោ «លីវអ៊ែលី» ដែលមាន ទីតាំង នៅក្នុងសង្កាត់ស្វាយរៀង ឈៀងខាងជើងផ្សារវាលយន្ត ក្រុងស្វាយរៀង ត្រូវបានក្រុមចោរ បាននាំគ្នាកាត់ សោរចូលលួច កាលពីយប់ថ្ងៃសៅរ៏ ទី ៣០ មីនា ដោយយកសម្ភារៈអស់មួយចំនួនធំ ។
សម្ភារៈដែលត្រូវក្រុមចោរ ចូលលួចយកទៅនោះ មានភាគច្រើនគឺជាហ្វូនលាងមុខ ដែលមានតម្លៃថ្លៃៗចំណែក សម្ភារៈដទៃទៀតដែលមិនសូវមានតម្លៃ គឺមិនមានការបាត់បង់នោះទេ ដោយហាក់ដូចជាក្រុមចោទាំងនោះ បានដឹងជាមុនអំពីតម្លៃរបស់របបនៅក្នុងហាងនោះ បានជាពួកគេយកតែរបស់ថ្លៃៗបែបនេះ។
មិនទាន់មានការអះអាងថាសម្ភារៈដែលក្រុមចោលួចយកទៅនោះគឹតជាទឹកប្រាក់អស់តម្លៃប៉ុន្មាននោះទេ ដោយខាងភាគីក្រុមហ៊ុន កំពុងតែបូកសរុប ចំណែកនគរបាលជំនាញកំពុងតែនាំគ្នាតែ ធ្វើកោសល្យវិច្ច័យដើម្បី រកក្រយៅដៃរបស់ក្រុមចោរទាំងនោះ ហើយនៅព្រឹកមិញនេះដែរគេក៏សង្កេតឃើញលោកអធិការនគបាល ងិន សុផល បានចុះមកសួនាំមួយដង្ហើមចង្រិតក៏ចេញទៅវិញបាត់ស្រមោល។
គួបញ្ជាក់ថាក្រុងស្វាយរៀងនាពេលបច្ចុប្បន្នគឺសំបូរទៅដោយក្រុមចោលួចគួជាទីមោទនៈ ហើយពេលដែល ក្រុមចោរទាំងនោះលួចហើយគឺមិនងាយនិងចាប់បានទេព្រោះក្រុមនគរបាល ក្រុងស្វាយរៀងដែល ស្ថិតនៅ ក្រោម ការគ្រប់គ្ររបស់លោក ងិន សុផល គឺជាប់រវល់រកស៊ីចាប់ម៉ូតូឬចាប់រថយន្តដែល ចតលើផ្លូវក្នុង ក្រុងផាកពិន័យយ៉ាងធ្ងន់ធ្ងរឡើងផ្អើលអ្នកក្រុងស្វាយរៀង ដែលជាហេតុធ្វើឲ្យគ្មានពេលវេលា គ្រប់គ្រាន់បង្រ្កាប មុខសញ្ញាចោលួចអស់ទាំងនេះ៕






ដោយៈ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook