កូរ៉េខាងជើង​គំរាម​វាយប្រហារ​កោះ​ហា​វ៉ៃ​និង​ដីគោក​អាមេរិក​

Tuesday, March 26, 2013

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា កូរ៉េខាងជើង​កំពុង​ដាក់​កាំភ្លើង​ធំ​និង​កង​កាំជ្រួច​យុទ្ធសាស្ត្រ​ ក្នុងស្ថានភាព​ប្រុងប្រៀប​ប្រយុទ្ធ​​កាលពី​ថ្ងៃ​អង្គារ ជាមួយ​នឹង​បញ្ជា​អោយ​ត្រៀម​វាយប្រហារ​លើ​ដីគោក​អាមេរិក កោះ​ហា​វ៉ៃ​និង​កោះ​ហ្គួម​។​ ហា​វ៉ៃ​និង​ហ្គួម​ក៏​នឹង​នៅ​ក្រៅ​រង្វង់​នៃ​កាំជ្រួច​ចម្ងាយ​មធ្យម​របស់​ កូរ៉េខាងជើង ដែល​អាច​ត្រឹម​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ​កូរ៉េ​​ខាងត្បូង​និង​ជប៉ុន ​ សេចក្តីថ្លែងការណ៍​មួយ​ចេញពី​បញ្ជាការ​ជាន់ខ្ពស់​នៃ​យោធា​ប្រជាជន​កូរ៉េ បាន​បញ្ជា​អោយ​"​ទាហាន​ទាំងអស់​រួម​ទាំង​កង​កាំជ្រួច​យុទ្ធ​សាស្ត្រ​និង​ កាំភ្លើង​ធំ​ចម្ងាយ​ឆ្ងាយ​ស្ថិតក្នុង​ស្ថានភាព​ត្រៀមខ្លួន​កំរិត​A"​។​ ​ សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​បាន​ និយាយថា​"​កងឯកភាព​ទ័ព​គួរ​ត្រៀម​វាយប្រហា​រមូល​ដ្ឋា​ន​ទ័ព​អាមេរិក​ទាំងអស់ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួម​មាន​ដីគោក​អាមេរិក កោះ​ហា​វ៉ៃ​និង​ហ្គួម ព្រមទាំង​កូរ៉េខាងត្បូង​"​។​ ​ទោះជា​កូរ៉េ​ខាងជើង​បាន​សាកល្បង​ កាំជ្រួច​បាន​ជោគជ័យ​កាលពី​ខែ​ធ្នូ ក៏​អ្នកជំនាញការ​ជាច្រើន​ជឿថា​កូរ៉េខាងជើង​នៅ​សល់​ពេល​​រាប់​ឆ្នាំ​ទៀត​ទើប​ អាច​ផលិត​កាំជ្រួច​ឆ្លង​ទ្វីប​ពិត​ដែល​អាច​វាយប្រហារ​ទ្វីប​អាមេរិក​។​ ​ ហា​វ៉ៃ​និង​ហ្គួម​ក៏​នឹង​នៅ​ក្រៅ​រង្វង់​នៃ​កាំជ្រួច​ចម្ងាយ​មធ្យម​របស់​ កូរ៉េខាងជើង ដែល​អាច​ត្រឹម​វាយប្រហារ​មូលដ្ឋានទ័ព​អាមេរិក​នៅ​កូរ៉េ​​ខាងត្បូង​និង​ជប៉ុន ​។​ ​ការប្រកាស​របស់​បញ្ជា​ការ​ជាន់ខ្ពស់​នេះ​បាន​កើតឡើង​តែ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​យោធា​កូរ៉េ​ខាងត្បូង​និង​អាមេរិក​ចុះហត្ថលេខា​លើ​ ​សន្ធិសញ្ញា​មួយ ដែល​អាមេរិក​ធានា​ផ្តល់​ការឆ្លើយតប​យោធា​រួម​សូម្បីតែ​កូរ៉េខាងជើង​បង្ករឿង​ កំរិត​តូច​តាចក្តី​។​ ​កិច្ចព្រមព្រៀង​ដែល​មាន​បច្ចុប្បន្ន​ផ្តល់​ អោយ​អាមេរិក​ចូល​ពាក់ព័ន្ធ​នៅក្នុង​ករណី​មាន​ជម្លោះ​ពេល​ទំហឹង​មួយ តែ​សន្ធិសញ្ញា​ថ្មី​នេះ​បញ្ជាក់​អំពី​ការឆ្លើយតប​ចំពោះ​ការ​បង្ករឿង​មាន​ កំរិត​ណាមួយ​ដូចជា​ការបាញ់​ផ្លោង​កាត់​ព្រំដែន​ក្នុង​ឧបទ្ទវហេតុ​ដាច់​តែ​ឯង ​ណាមួយ​។​ ​វា​ធានា​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​ការ​សងសឹក​របស់​ កូរ៉េខាងត្បូង​ណាមួយ​និង​អនុញ្ញាត​អោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ស្នើ​កង​ កម្លាំងយោធា​អាមេរិក​បន្ថែម​ក្នុងករណី​ដែល​ខ្លួន​គិតថា​ចាំបាច់​។​ ​ កូរ៉េ​ខាងជើង​បាន​បាញ់​ផ្លោង​ដាក់​កោះ​ជាប់​ព្រំដែន​របស់​កូរ៉េខាងត្បូង​មួយ ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ ដោយ​បាន​សម្លាប់​មនុស្ស​៤​នាក់៕ 


ប្រភព: CEN 

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook