ខេមរៈ សិរីមន្ត ពេលធ្វើសន្និសីទកាសែត, លោកឡាយ សុខចំរើន (រូបឆ្វេង ខាងក្រោម), ខេមរៈ សិរីមន្ត និងរថយន្តTundra ពណ៌ខ្មៅ មុនពេលបាញ់ថ្នាំស និងមុនជួបគ្រោះថ្នាក់ចរាចរណ៍
ក្រោយរួចផុតជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីរាត្រី ថ្ងៃទី០៧ មីនា ដែលរថយន្តToyota Tundra ប៉ះគ្នា ជាមួយឡានកុងតឺន័រនោះ ខេមរៈ សិរីមន្ត ត្រូវបានគេចាត់ទុក ថា មានសំណាង១ ក្នុង១ម៉ឺនគ្រោះថ្នាក់ ហើយតារារូបនេះ អាចគេចផុតការស្លាប់ទាំង ២លើក មិនមែនជារឿងធម្មតាឡើយ ទើបធ្លាយព័ត៌មានថា តារាសាន់ដេ រូបនេះ បានទៅរកគ្រូមន្តអាគម ខ្លាំងពូកែម្នាក់ នៅខេត្តព្រៃវែង បញ្ចុះអាថ័ន ទើបរូបគេអាចឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិត បាន...។
តារាចម្រៀងខេមរៈ សិរីមន្ត នៅតែភ័យខ្លាចញាក់សាច់ មិនទាន់បាត់នៅឡើយ ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីរាត្រីថ្ងៃទី០៧ មីនា ដែលបណ្តាលឱ្យ មនុស្សស្លាប់ ៤នាក់ ហើយរថយន្ត ទៀយៀតា ទុនដរា របស់លោក បានខូចខាត ទាំងស្រុង ពិសេស របើកដំបូលខ្ទេចខ្ទីដូចគេចាប់ហែកចេញ ដែលអ្នកបានឃើញទិដ្ឋភាពក្រោយពីកើតហេតុនោះ ញាក់សាច់គ្រប់ៗគ្នា ហើយលាន់មាត់ថា មិនសម អ្នកជិះឡាននោះ អាចនៅមានជីវិតរស់បានឡើយ...។
រថយន្តរបស់លោកត្រូវបាន គេប្រមូលលក់អេតចាយ ដោយសារតែឡានកុងតឺន័រ បានវាត់កន្ទុយគ្របពេញមួយទំហឹងនោះ ហើយទន្ទឹមនឹងនោះ ជំនឿអរូបីផ្សេងៗ បានកើតឡើង ខ្លះថា ខេមរៈ សិរីមន្ត មានបារមី តាមការពារ ទើបបានរស់រានមានជីវិត។ ការលើកឡើងបែបនេះ វាហាក់ស្របទៅនឹងដំណឹងថា មុនពេលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ខេមរៈ សិរីមន្ត បានទៅរកគ្រូមន្តអាគមម្នាក់ នៅ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីបញ្ចុះគាថា មន្តអាគមការពារខ្លួន។
ឆ្លើយតបសំណួរថា តើខេមរៈ សិរីមន្ត មានបានទៅរកគ្រូមន្តអាគម នៅខេត្ត ព្រៃវែង បញ្ចុះអាថ័នការពារខ្លួន ដូចពាក្យលេចឮនោះដែរទេ? អ្នកចម្រៀងដែលកំពុងតែ មានអារម្មណ៍ច្របូកច្របល់រូបនេះ បាននិយាយមួយៗថា “អត់ទេបង! ខ្ញុំអត់បាន ទៅធ្វើអីនៅឯណោះទេ ប៉ុន្តែ ជំនឿអរូបីខ្មែរយើង មិនអាចកាត់ផ្តាច់បានទេ ត្រូវមាន ខ្ញុំជឿ ព្រោះក្នុងហេតុការណ៍នោះ ខ្ញុំមិនមានសង្ឃឹមថា បានរស់ទេ តែខ្ញុំបានគេចផុតលើកទី១ ហើយមួយសាទៀត ពេលខ្ញុំកំពុងតែធ្វើចលនាឱ្យជនរងគ្រោះ ខ្ញុំចង់នៅកន្លែងហ្នឹងតទៀត តែហាក់មានអារម្មណ៍មួយ ដាស់តឿនប្រជាជនឱ្យយកខ្ញុំចេញពីកន្លែងហ្នឹង ដោយសួរថា បើខ្ញុំនៅ ច្បាស់ជាគ្រោះថ្នាក់លើកទី២ នោះ គឺខ្ញុំនៅក្នុង ហេតុការណ៍នោះជាមិនខាន។ អ៊ីចឹងហើយ បានជាខ្ញុំជឿថា ជំនឿ របស់ខ្មែរយើង ប្រាកដជាមាន ហើយយើងមានតែប្រឹងធ្វើអំពើល្អតទៅទៀតប៉ុណ្ណោះ ទើបបានសុខ”។
ការអះអាងរបស់ខេមរៈ សិរីមន្ត បានបញ្ជាក់ ថា ក្នុងពេលតែមួយនោះ សិរីមន្ត បានរួចជីវិត ដល់ទៅ ២លើកឯណោះ ពិតជាមិនធម្មតាទេ តើអ្វីទៅដែល ជួយតាមការពារខ្លួនគេទៅ ស្របពេលអ្នកជិះឡាន ជាមួយគ្នា មានអ្នកខ្លះស្លាប់ អ្នកខ្លះរស់ ព្រោះផ្អែកតាមស្ថានភាព រថយន្តនោះ គេប្រមាណមុនថា បើ សិរីមន្ត នៅរស់ ក៏ធ្ងន់ដែរ ប៉ុន្តែ ក្នុងពេលបង្ហាញខ្លួន ធ្វើសន្និសីទកាសែត បែរជាតារារូបនេះ អត់មាន របួសធ្ងន់អ្វីឡើយ តែអ្នកខ្លះថា សិរីមន្ត លែងហ៊ាន ជិះឡានប្រភេទនេះទៀតហើយ។
តារាចម្រៀងខេមរៈ សិរីមន្ត បានបញ្ជាក់ថា រូបគេមានយ័ន្ត ឬអំបោះសីមា បានពីវត្ត ដាក់តាមខ្លួន ឡាន និងផ្ទះមែន តែគេមិនដឹងម៉េចដែរ ហើយក៏ឆ្ងល់ ថា ហេតុអ្វីរូបគេរួចជីវិតពីគ្រោះថ្នាក់នោះដែរ។
សិរីមន្ត និយាយថា “កន្លងមក ខ្ញុំបានធ្វើបុណ្យច្រើនដែរ គឺសន្សំអំពើល្អ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកទាំងនោះ មិនមែនត្រូវអស់ជីវិតទេ គឺមកពីអ្នកបើកឡានកុងតឺន័រហ្នឹង ហើយក៏មិនមែន មកពីម៉ាកឡានដែលខ្ញុំជិះហ្នឹងដែរ”។
ក្រៅពីមានការសរសើរថា ខេមរៈ សិរីមន្ត ហាក់- មានយីអ៊ុនខ្ពស់នោះ មានអ្នកខ្លះលើកឡើងថា ខេមរៈ សិរីមន្ត ច្រើនតែថតរឿងខ្មោចព្រាយពេក ទើបអសុរកាយទាំងនោះ ចេះតែតាមយាយីជីវិតលោក។ ប៉ុន្តែ ទស្សនៈផ្សេងទៀតថា បើអ៊ីចឹងមែន តារាភាពយន្ត ជាច្រើន ដែលបានលេងរឿងខ្មោចព្រាយនោះ ម៉េច មិនឃើញជួបគ្រោះថ្នាក់ចរាចរណ៍?
លោកឡាយ សុខចំរើន អ្នកចាត់ការទូទៅ របស់ ផលិតកម្មសាន់ដេ បាននិយាយថា “ការធ្វើភាពយន្ត គឺដើម្បីតម្រូវតាមទីផ្សារ។ ដោយឡែក តារាចម្រៀង សិរីមន្ត បានរួចផុតគ្រោះថ្នាក់នេះ គឺមកពីគាត់បាន ធ្វើអំពើល្អ ធ្វើបុណ្យច្រើនវត្ត នៅស្រុកគាត់។ ហើយនៅក្រុមហ៊ុនវិញ សិរីមន្ត មានគេស្រលាញ់ចូលចិត្ត ច្រើន ព្រោះពេលធ្វើការចប់ ឬមានបុគ្គលិករួមអាជីព ជាមួយសិរីមន្ត តែងតែទិញអាហារឱ្យញ៉ាំ ឬរៃលុយ ជួយគ្នាជាមិនខាន”។
នៅពេលត្រូវសួរថា តើលោកហ៊ានឱ្យសិរីមន្ត ទៅច្រៀងការប្រគំតន្ត្រីនៅកំពង់សោម ទៀតទេ? លោកសុខចំរើន ឆ្លើយថា “ស្រេចតែលើតារាចម្រៀង ទេ ពួកគាត់ត្រូវបើកទូលាយ ខាងក្រុមហ៊ុន មិនបានបិទសិទ្ធិទេ តែគាត់មានពេល ហើយប្រាប់មកខាងផលិតកម្មទៅ ជាការស្រេច។ តាមពិតទៅ ការគ្រោះថ្នាក់ចរាចរណ៍ នេះ មិនមែនមកពីផ្លូវជាតិទេ ព្រោះរដ្ឋាភិបាលកំពុងតែអភិវឌ្ឍន៍ តែមកពីអ្នកបើកបរ។ ដូច្នេះ ខ្ញុំសំណូមពរថា សូមកុំឱ្យអ្នកបើកបរពិសាគ្រឿងស្រវឹង ពេលត្រូវកាន់ចង្កូតរថយន្ត”។
ខេមរៈ សិរីមន្ត បានដាក់ពាក្យប្តឹងទៅក្រុមហ៊ុនSK ភាគីឡានកុងតឺន័រ ទារសំណងទឹកប្រាក់ថ្លៃការ ខូចខាត ជិត១០ម៉ឺនដុល្លារ ហើយសំណុំរឿងនេះ កំពុងតែនៅដៃអាជ្ញាធរក្រុងព្រះសីហនុ នៅឡើយ ទន្ទឹមនឹងតារាល្បីរបស់សាន់ដេ រូបនេះ នៅតែមានអារម្មណ៍រវើរវាយ មិនអាចច្រៀងកើត ហើយត្រូវសម្រាករហូតដល់ចូលឆ្នាំខ្មែរ តែបទចម្រៀងរបស់ លោក នៅចេញតាមVCD សាន់ដេ ធម្មតា ព្រោះតែ បានថតមុនរួចអស់ហើយ។
ពាកព័ន្ធរឿងខេមរៈ សិរីមន្ត បានប្រកែករឿងមានប្រពន្ធកូននោះ មានការលើកឡើងថា ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ ហេតុអីបានជាសិរីមន្ត មិននាំស្ត្រី និងក្មេងម្នាក់នោះ មកបង្ហាញក្នុងថ្ងៃធ្វើសន្និសីទកាសែត នោះដែរទៅ ដើម្បីជម្រះអស់មន្ទិលសង្ស័យ?...៕
ប្រភពៈ អង្គរធំមេឌែ