ប្ដីចិត្តភ្លើងចំបើង ខឹងប្រពន្ធ ស្ដីឲ្យបន្តិចបន្តួច លេបថ្នាំ សំលាប់ខ្លួន

Wednesday, March 27, 2013

ស្វាយរៀងៈ មានរឿងដ៏គួឲ្យហួស ចិត្តមួយបានកើតឡើង ដែលគេនឹកស្មានមិនដល់ ដោយបុរសចឹត្តស្រាល ដូចសំឡីម្នាក់ បានលេបថ្នាំសំលាប់ខ្លួន ព្រោះតែខឹង និងប្រពន្ធ ស្ដីឲ្យបន្តិចបន្តួចរឿង ដើរផឹកស៊ីមិនគឹត មើលប្រពន្ធកូន ។ ហេតុការណ៏ លេបថ្នាំសំលាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៦ ល្ងាច ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០១៣ នៅនិងផ្ទះជនរងគ្រោះដែលស្ថិតនៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ។
 យោងតាមក្រុមគ្រូសារ បុរសលេបថ្នាំសំលាប់ខ្លួន បានប្រាប់ឲ្យដឹងថា បុរសដែលលេបថ្នាំសំលាប់ខ្លួននេះ ឈ្មោះ  ស៊ីម កងវិឆ័យ អាយុ២១ឆ្នាំ មានទីលំនៅភូមិ កើតហេតុខាងលើ និងមានមុខរបបជាកសិករ បានលេបថ្នាំបំពុលកុក អស់កន្លះកញ្ចប់តូច បណ្ដាលឲ្យបែកពពុះមាត់វិះតែ និងស្លាប់តែបានប្រពន្ធឃើញទាន់ ក៏ស្រែកឆោឡោ ហៅអ្នកស្រុកឲ្យជួយដឹកមកកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ។
ក្រុមគ្រូសារបានបន្តថា មុនពេលលេបថ្នាំសំលាប់ខ្លួន បុរសគឹតខ្លីរូបនេះបាន ផឹកស៊ីជាមួយមិត្តភក្រ្តបន្ទាប់ មកបានត្រលប់មកផ្ទះ វិញ ស្រាប់តែស្រ្តីជាប្រពន្ធ បានស្ដីបន្ទោសឲ្យព្រោះតែខឹងនិងប្ដីដែលដើរផឹក ស៊ីមិនជួយមើលកូន ប្រពន្ធ ដែលទើបតែឆ្លង ទន្លេបានបីខែ ស្រាប់តែកន្លះម៉ោងក្រោយមកប្ដីវ័យក្មេង ឈាមរាវរូបនេះក៏បាន យកថ្នាំបំពុលសត្វកុក ដែលនៅសល់កន្លះ កញ្ចប់មកលេបបញ្ចប់ជីវិត របស់ខ្លួនតែម្ដងបណ្ដាល ឲ្យបែកពពុះមាត់ប្រកាច់បប្រកិន តែសំណាងល្អបានប្រពន្ធឃើញ ទាន់ក៏ស្រែកហៅអ្នកស្រុក ឲ្យជួយដឹកយកទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។
ក្រុមគ្រូសារព្រមទាំងអ្នកស្រុកបាននាំគ្នា សំដែងនូវការហួសចឹត្ត មិនគួណាបុរសនេះ គឹតខ្លីបែបនេះសោះ គ្រាន់តែប្រពន្ធស្ដីឲ្យបន្តិចបន្តួច ស្រាប់តែគឹតខ្លីចង់បញ្ចប់ជីវិត ខ្លួនឯងទៅវិញ  ហើយពេលដែលបញ្ជូន មកកាន់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា សំណាងល្អហើយដែលចេះបញ្ចូន មកកាន់មន្ទីរពេទ្យទាន់ ពេលវេលា បើយឺតតែ ៥នាទីទៀតបុរសនេះនិងមិនអាចជួយ សង្រ្គោះបានទាន់ ពេលវេលានោះទេ៕

ដោយ៖ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook