រាជធានីភ្នំពេញ ៖ តារាចម្រៀងក្រមិចក្រមើម នាងខាត់ សុឃីម បានសម្រេចចិត្តលុបចោលគម្រោងដឹកនាំប្អូនៗរបស់នាងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូង ដែលគម្រោងនោះនៅក្នុងខែសីហាខាងមុខ ។ការផ្តាច់គម្រោងចេញទៅសម្តែងនៅបរទេសទាំងគ្រួសារជាលើកដំបូងរបស់ត្រកូលខាត់នេះ បន្ទាប់ពីអ្នកកំប្លែងរាងតូចល្អិតលោកខាត់ ចំរើន សម្រេចផ្លាស់ប្តូរចេញទៅសម្តែងនៅប្រទេសអាមេរិកវិញ ។
តារាចម្រៀងស្រីដែលមានប្រភពចេញពីក្រុមភ្លេងប្រពៃណីគ្រួសារនៅភ្នំបាសិតនេះអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនាពេលថ្មីៗនេះថាគម្រោងចេញទៅសម្តែងទាំងគ្រួសារនៅប្រទេសអូស្ត្រាលីត្រូវលើកពេលទៅឆ្នាំក្រោយវិញ បន្ទាប់ពីនាងយល់ថា បងប្អូនរបស់នាងមិននៅជុំគ្នាឡើយ។ ដំបូងឡើយនាងចង់សណ្តោងត្រកូលខាត់ទាំងអស់ឱ្យបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូងក្នុងអំឡុងខែសីហា ដើម្បីឱ្យបងប្អូនខ្មែរយើងដែលរស់នៅទីនោះបានប្លែកភ្នែកម្តង ប៉ុន្តែគម្រោងនេះនាងលើកពេលទៅឆ្នាំក្រោយវិញបន្ទាប់ពីប្អូនប្រុសរបស់នាងគឺលោកខាត់ ចំរើន ត្រូវចេញទៅសម្តែងនៅសហរដ្ឋអាមេរិក និងម្យ៉ាងប្អូនប្រុសម្នាក់ទៀតគឺខាត់ សេរី នឹងត្រូវចូលរោងការនៅថ្ងៃទី២៦ មេសា ។
តារាចម្រៀងដែលទើបតែរៀបការប្តីក្មេងរូបនេះយល់ថា ប្រសិនបើការចេញទៅសម្តែងក្រុមគ្រួសាររបស់នាងមិនទៅជុំគ្នានោះក៏មិនមានអ្វីប្លែកសម្រាប់ទស្សនិកជននៅឯបរទេសទេព្រោះការចេញសម្តែងនៅបរទេសតែនាងម្នាក់ឯងគឺញឹកញាប់ទៅហើយ ។
ខាត់ សុឃីម បញ្ជាក់ថា កន្លងមកនាងបានចេញសម្តែងនៅប្រទេសធំៗជាច្រើន ហេតុនេះនាងមានបំណងស្នើសុំដល់ម្ចាស់គម្រោង ដើម្បីនាំក្រុមគ្រួសារបានចេញសម្តែងជាមួយគ្នាឱ្យប្លែកភ្នែកទស្សនិកជន កុំឱ្យនាងចេញសម្តែងតែម្នាក់ឯងមានភាពដដែលៗ ។
ការទាមទារសណ្តោងសាច់ញាតិចេញទៅសម្តែងជាមួយរបស់អ្នកចម្រៀងនាង ខាត់សុឃីម គឺក្រោយពេលនាងបដិសេធសំណើចេញសម្តែងនៅឯបរទេសជាបន្តបន្ទាប់ ដោយសារតែនាងយល់ថា ការចេញសម្តែងនៅឯក្រៅប្រទេសតែនាងម្នាក់ឯងនោះគឺមិនមានអ្វីប្លែកសម្រាប់នាងឡើយ ហើយម្យ៉ាងនាងមានការមមាញឹកខ្លាំងចំពោះការងារនៅក្នុងស្រុកដែរ ។

ខាត់ សុឃីម អះអាងថា តាមគម្រោងនាងនឹងដឹកនាំប្អូនៗ និងស្វាមីយ៉ាងហោចណាស់ជិត១០នាក់ចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាមួយលោកព្រាប សុវត្ថិ ។ «បើកុំតែខាងម្ចាស់គម្រោងយល់ព្រមធានាឱ្យទៅទាំងគ្រួសារគឺប្រហែលជានាងខ្ញុំត្រូវបដិសេធបន្តទៀតដោយសារតែដកឃ្លាមិនរួចពីការងារក្នុងស្រុក» ។ នាងនិយាយបែបនេះ ។ជាយូរមកហើយដែលនាងខាត់ សុឃីម ទាត់ចោលសំណើឱ្យចេញសម្តែងនៅក្រៅប្រទេសសូម្បីតែសំណើទាំងនោះសុខចិត្តតម្រូវឱ្យនាងចេញសម្តែងតែក្នុងរយៈពេលខ្លីក៏ដោយ ។
តារាចម្រៀងរូបនេះនិយាយថា រឿងទៅម្នាក់ឯងគឺនាងមិនទៅជាដាច់ខាតដោយសារតែក្នុងមួយជីវិតរបស់នាងដែលជាអ្នកសិល្បៈគឺធ្លាប់ទៅអស់ហើយ តាំងពីទៅអាមេរិក អូស្ត្រាលី បារាំង និងកាណាដាជាដើម ។ ដូច្នេះហើយទើបនាងសុខចិត្តសម្ងំនៅក្នុងស្រុក ហើយមិនទទួលចេញច្រៀងនៅក្រៅស្រុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខាត់ សុឃីម ទើបតែទទួលយកសំណើចេញទៅកាន់អូស្ត្រាលី បន្ទាប់ពីម្ចាស់គម្រោងយល់ស្របទទួលយកនាងទាំងក្រុមគ្រួសារ ដើម្បីឱ្យចេញទៅសម្តែងនៅទីនោះ តែឥឡូវមិនបានទៅជុំគ្នាដូចបំណងទេ ៕
ប្រភព កោះសន្តិភាព