រាជធានីភ្នំពេញ ៖ ក្រុមអ្នកបើកបរតាក់ស៊ីម៉ែត្រក្រុមហ៊ុន Choice ប្រមាណជិត១០០នាក់បានប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅខាងមុខ ក្រុមហ៊ុនតវ៉ាឱ្យថៅកែក្រុមហ៊ុនបង់ពន្ធរថយន្ត ខណៈដែលថៅកែតម្រូវឱ្យពួកគេបង់ពន្ធ១៥% ។ កូដកម្មនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ មេសា ២០១៣ ដែលក្រុមហ៊ុនខាងលើមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមអ្នកបើកបរតាក់ស៊ីម្នាក់ឱ្យដឹងថា ប្រាក់ខែពួកគាត់ក្នុងម្នាក់២០០-៥០០ដុល្លារ បើបង់ពន្ធ១៥% តើពួកគាត់នៅសល់ប្រាក់ប៉ុន្មានសម្រាប់ចិញ្ចឹមគ្រួសារ ហើយការបង់ពន្ធនេះមិនមែនជាកាតព្វកិច្ចរបស់ពួកគាត់នោះទេ គឺជារបស់ក្រុមហ៊ុន ដូច្នេះហើយទើបពួកគាត់នាំគ្នាធ្វើកូដកម្មបែបនេះ ៕
ប្រភពៈ កោះសន្តិភាព