កូរ៉េខាង​ជើង​ ​ប្រកាស​សង្គ្រាម​​ជាមួយ​​កូរ៉េ​ខាង​​ត្បូង

Saturday, March 30, 2013

 
កូរ៉េ(BBC) : កូរ៉េ​ខាងជើង​បាន​និយាយ​ថា ខ្លួន​នឹង​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​គ្រា​មាន​សង្គ្រាម ជាមួយ​កូរ៉េ​ខាង​ត្បូង ខណៈដែល​​មាន​​ស្ថានការណ៍​​តាន​តឹង​ថ្មី​មួយ ជាមួយ​កូរ៉េ​ខាង​ត្បូង និង​អាមេរិក។
បើតាមសេចក្តីថ្លែងការណ៍មួយ ដែលកូរ៉េខាងជើង ចេញផ្សាយកាល​ពីថ្ងៃសៅរ៍ បាននិយាយថា” ចាប់ពី​ពេលនេះតទៅ ទំនាកទំនង​រវាងកូរ៉េ​ខាងជើង និងខាងត្បូង នឹងឈាន​ចូល​ឋានៈសង្គ្រាមរវាងរដ្ឋ និងរដ្ឋ ហើយរាល់​បញ្ហារវាងកូរ៉េខាងជើង និងខាងត្បូង នឹងដោះស្រាយ រវាង​រដ្ឋទាំងពីរ។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ទីបំផុត បានឈានដល់​ដំណាក់​កាលសង្គ្រាម”។
កូរ៉េខាងជើង បានធ្វើការគំរាមកំហែងជាច្រើនដង ចំពោះអាមេរិក និងកូរ៉េខាងត្បូង ក្នុងរយៈពេលជាច្រើនសប្តាហ៍ថ្មីៗនេះ ក្នុងនោះ រួមទាំងការគំរាមកំហែងប្រើ​អាវុធ​នុយក្លេអ៊ែរ អាមេរិក និងការធ្វើសង្គ្រាម នៅកូរ៉េ ។
កាលពីថ្ងៃព្រហស្បតិ៍ បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង បានរាយការណ៍ដោយស្រង់សម្តីរបស់​លោកគីម ជុងអ៊ុន បាននិយាយថា “ពេលវេលាកាត់ក្តី មកដល់ហើយ ដែល​​យើង​ត្រូវ​ដោះស្រាយបញ្ហាមួយចំនួនជាមួយចក្រព័ត្តិនិយមអាមេរិក”។

សេចក្តីថ្លែងការណ៍តាមទូរទស្សន៍ជាតិកូរ៉េខាងជើង ៖ចាប់ពី​ពេលនេះតទៅ ទំនាកទំនង​រវាងកូរ៉េ​ខាងជើង និងខាងត្បូង នឹងឈាន​ចូល​ឋានៈសង្គ្រាមរវាងរដ្ឋ និងរដ្ឋ
សេចក្តីថ្លែងការណ៍តាមទូរទស្សន៍ជាតិកូរ៉េខាងជើង ៖ចាប់ពី​ពេលនេះតទៅ ទំនាកទំនង​រវាងកូរ៉េ​ខាងជើង និងខាងត្បូង នឹងឈាន​ចូល​ឋានៈសង្គ្រាមរវាងរដ្ឋ និងរដ្ឋ
មេដឹកនាំកូរ៉េខាងជើងរូបនេះ បាន​ថ្កោលទោសយន្តហោះB-2 បាន​ហោះ​ហើរនៅកូរ៉េខាងត្បូង ក្នុង​អំឡុង​ពេលធ្វើសមយុទ្ធយោធា ថា ជាដំណាក់កាលឆ្កួតលេលា ដែលវា​នឹង​​ក្លាយ​ជាឆ្នួនដុតបញ្ឆេះ សង្គ្រាម​នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ”។
បណ្តាញទូរទស្សន៍រដ្ឋ ក៏បានបង្ហាញ​ពីកងទ័ព និងក្រុមនិស្សិតរាប់​ពាន់នាក់ ប្រមូលផ្តុំគ្នា នៅទីក្រុង​ព្យុងយ៉ាង គាំទ្រសេចក្តី​ថ្លែងការណ៍​លោកគីម ជុងអ៊ុន ផងដែរ។
គោលដៅវាយប្រហារសំខាន់ៗ មាន​ដែន​ដីអាមេរិក និងមូលដ្ឋានយោធា នៅកោះហាវ៉ៃ កោះហ្គួម និង​កូរ៉េខាងត្បូង។ កាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ត្រូវគេជឿថា មានវង់​ប្រតិបត្តិ​ការវាយប្រហារដល់រដ្ឋអាឡាស្កា។
កាលពីថ្ងៃពុធ ក្រុងព្យុងយ៉ាង បានកាត់ផ្តាច់ខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់ ជាមួយកូរ៉េខាងត្បូង ដែលជាខ្សែទូរស័ព្ទចុងក្រោយភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។
ខ្សែ​ទូរស័ព្ទទំនាក់ទំនងកាកបាទក្រហម និងមួយខ្សែទៀត សម្រាប់ទំនាក់ទំនងជាមួយ មេបញ្ជាការសហប្រជាជាតិ នៅភូមិប៉ានមុនចុម ត្រូវបានកាត់ផ្តាច់រួចមកហើយ ទោះជា​យ៉ាង​ណា ទូរស័ព្ទទំនាក់ទំនងចរាចរអាកាសចរណ៍អន្តរជាតិ នៅមាននៅឡើយ។
 លោកចូស អឺរណេសថ៍ (Josh Earnest) អ្នកនាំពាក្យសេតវិមាន បាននិយាយថា ស្ថានភាពតានតឹងនេះ កាន់តែធ្វើឱ្យកូរ៉េឯកោថែមទៀត។
ដោយឡែក លោកហុង ឡី អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បាននិយាយថា ការប្រឹងប្រែងរួមគ្នា នឹងជួយសម្រាលភាពតានតឹងនេះបាន។
លោកគ្រីហ្គោរី ឡុកវីណូវ (Grigory Logvinov) រដ្ឋមន្ត្រីការបរទេសរូស្ស៊ី បានប្រាប់ទីភ្នាក់ងារព(ត៌មានរុស្ស៊ី Interfax ថា” យើងរំពឹងថា ភាគីទាំងអស់ និងបង្ហាញនូវកា​រទទួល​ខុស​ត្រូវខ្ពស់ និងអត់ធ្មត់”។
ខណៈដែលប្រជាជនកូរ៉េខាងត្បូងជាច្រើន​ បាននិយាយថា ពួកគាត់សង្ឃឹមថា ភាគីទាំងពីរអាចសម្របសម្រួលគ្នាបាន ព្រោះជាជនរួមជាតិសាច់ឈាមកូរ៉េដូចគ្នា៕

វង់ប្រតិបត្តិការវាយប្រហារ​កាំជ្រួចផ្លោងកូរ៉េខាងជើង
វង់ប្រតិបត្តិការវាយប្រហារ​កាំជ្រួចផ្លោងកូរ៉េខាងជើង 


ប្រភពៈ អង្គរធំមេឌែ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook