ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រ
បរទេស CNN កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹង យ៉ាងហោចណាស់ មនុស្ស
៤ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៦០ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ក្រោយពីការបាក់
រលំសំណង់អាគារកម្ពស់១៦ ជាន់ កាលពីយប់ថ្ងៃសុក្រមិ្សលមិញនេះ នៅឯប្រទេសតង់ហ្សានៀរ។
៤ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៦០ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ក្រោយពីការបាក់
រលំសំណង់អាគារកម្ពស់១៦ ជាន់ កាលពីយប់ថ្ងៃសុក្រមិ្សលមិញនេះ នៅឯប្រទេសតង់ហ្សានៀរ។
លើសពីនេះ បើតាមសម្តីមន្រ្តីផ្លូវការមកពីក្រុមជួយសង្គ្រោះ លោក Walji Ali បានអោយដឹងថាក្នុង
ចំណោមអ្នកបាត់ខ្លួន យ៉ាងហោចណាស់នៅក្នុងនោះក៏មានក្មេងតូច ៥ នាក់ផងដែរ។ដោយឡែក
បើយោងតាមសាក្សី ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក Ali Jawad Bhimani បានបញ្ជាក់
ថា ដំបូងឡើយ សំណង់អាគារនេះ មានសំលេងរន្ថើនខ្លាំង រំពេចនោះ វាក៏បានបាក់រលំចុះតែម្តង
គួររំឭកផងដែរថា ក្រោយពីបានកើតមានឡើងនូវសោកនាដកម្មមួយនេះ អាជ្ញាធរមានសមត្តកិច្ច
ក៏ដូចជា ក្រុមជួយសង្គ្រោះមកពីកាកបាទក្រហមប្រទេសនេះ បានចេញយុទ្ធនាការភ្លាមៗ ដោយ
ធ្វើការរុករក អ្នកដែលអាចរស់រានមានជីវិត ពីក្រោមគំណរបាក់បែក អោយលឿនតាមដែលអាច
ធ្វើទៅបាន ដើម្បីធានាអោយបានថា ការជួយសង្រ្គោះប្រកបទៅដោយប្រសិទ្ធភាពនិងទាន់ពេល
វេលា។
ជាលទ្ធផល មកទល់នឹងពេលនេះ មនុស្ស ១៣ នាក់ហើយត្រូវបានជួយសង្គ្រោះអោយរស់រានមា
នជីវិត ខណៈពេល ៤ នាក់ត្រូវបានអោយដឹងថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ៕
ប្រភព ៖ CNN