កាលពីពេលថ្មីៗនេះ មានគេប្រទះឃើញនារី៤នាក់ បានប្រើហិង្សាយ៉ាងក្ដៅគគុកទៅ លើនារីម្នាក់ផ្សេងៗទៀត នៅតាមផ្លូវសាធារណៈ ដែលបានបង្កជារឿងភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរជាខ្លាំង។
យោងទៅតាមប្រភពព័ត៌មានរបស់ឆាយណាស្មេគ បានឲ្យដឹងថា វីដេអូត្រូវបានគេថតបាននៅក្នុង Lanzhou ខេត្ដ Gansu ប្រទេសចិន ដោយអ្នកធ្វើដំណើរម្នាក់ ដែលបានព្យាយាមថតទាំងខ្លួនកំពុងជិះនៅក្នុងរថយន្ដ និងឈប់មើលសកម្មភាពទាំងនេះ។ នៅក្នុងនោះ គេប្រទះឃើញនារី៤នាក់ បានស្ទុះទៅវាយ និងដោះសំលៀកបំពាក់នារីម្នាក់នោះ ដែលត្រូវបានគេសង្ស័យថា នារីដែលជាជនរងគ្រោះនោះ អាចជាប្រពន្ធចុងរបស់ប្ដីអ្នកណាក្នុង ចំណោមនារីទាំង៤នោះ។ អ្វីដែលគួរឲ្យហួសចិត្ដនោះ សន្ដិសុខ ដែលគេឃើញេនៅកន្លែងកើតហេតុនោះ បែរជាមិនមានសកម្មភាពអ្វីទាំងអស់ និងទុកឲ្យនារីទាំងនោះ ព្យាយាមទាញយកក្រណាត់ដែលគ្របលើនារីរងគ្រោះបន្ថែមទៀត។
សម្រាប់ព័ត៌មានដែលទាក់ទង នឹងហេតុការណ៍នេះផ្ទាល់ មិនទាន់បានបញ្ចេញជា សាធារណៈនោះទេ។
សូមទស្សនាវីដេអូទាំងអស់គ្នា៖