កាលពីពេលថ្មីៗនេះ វីដេអូដែលមានរយៈពេល ៤នាទី ត្រូវបានខាងស្ថានីយ៍ទូរទស្សន៍របស់ប្រទេសថៃ បានធ្វើការចាក់ផ្សាយ ដែលវីដេអូនេះបានបង្ហាញពីនារីជាច្រើននាក់ ដែលគេជឿជាក់ថាជានារីរកស៊ីផ្លូវភេទរបស់មីយ៉ាន់ម៉ា ត្រូវបានមនុស្សប្រុសមួយក្រុមធំ ប្រើហិង្សាយ៉ាងតំណំនៅក្នុងបន្ទប់ស្នាក់នៅ ក្នុងប្រទេសថៃ រហូតធ្វើឲ្យបាត់បង់ស្មារតី។
បន្ថែមពីនេះទៀត យោងទៅតាមសារព័ត៌មានរបស់ឌេលីម៉ែល បានធ្វើការបញ្ជាក់ថា វីដេអូនេះធ្វើការថតដោយប្រើប្រាស់ទូរស័ព្ទដៃ និងបានបញ្ចូលទៅក្នុង YouTube ដែលមានអ្នកចុចចូលមើលជាង ៤០,០០០ដង។ នៅក្នុងនោះ មានមនុស្សជាច្រើនធ្វើការទស្សទាយថា ក្រុមបុរសដែលវាយនារីជនជាតិមីយ៉ាន់ម៉ានេះ អាចជាប៉ូលីសរបស់ប្រទេសថៃ ដែលប្រុងនឹងបញ្ជូនពួកនាង ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ដោយសារតែមានអត្ដចរិកមិនល្អ។ ចំណែកឯមួយចំនួនវិញទៀត បានធ្វើការប្រកែកថា សម្លេងនៅក្នុងវីដេអូដែលបុរសទាំងនោះនិយាយ មិនមែនជាភាសាថៃនោះទេ។
ទោះជាយ៉ាងណា វីដេអូនេះកំពុងតែបង្កើតជារឿងដ៏ ក្ដៅគគុកនៅក្នុងប្រទេសថៃ ក៏ដូចជានារីរកស៊ីផ្លូវភេទមួយចំនួន ដែលជាជនជាតិមីយ៉ាន់ម៉ា ដែលតែងតែមកប្រទេសថៃដើម្បី ធ្វើការជួញដូរផ្លូវភេទ។
ចង់ដឹងថាវីដេអូនោះមានសកម្មភាពយ៉ាងណាខ្លះ សូមទស្សនាទាំងអស់គ្នា៖
ដកស្រង់ ខ្មែរឡូត