ការ សម្អាតក្រចកជាប្រចាំនិងត្រឹមត្រូវជួយឲ្យក្រចករបស់យើងមាន អនាម័យ និងមានការលូតលាស់បានល្អ។ ខាងក្រោមនេះជាវិធីងាយៗក្នុងការធ្វើអនាម័យក្រចក៖
១.ជូតសម្អាតពណ៌ក្រចក
ការ និយមលាបពណ៌ និងបិតក្រចកញឹកញាប់ធ្វើឲ្យក្រចកលូតលាស់យឺត ហើយធើ្វឲ្យក្រចកឡើងពណ៌លឿង។ អ្នកមិនគួរទុកឲ្យក្រចកនៅជាប់ពណ៌យូរពេកនោះទេ។ អ្នកគួរជ្រើសរើសយកការលាងសម្អាតពណ៌ក្រចក ដោយប្រើទឹកលាងក្រចកទើបជាការប្រសើរ។ ចៀសវាងការកោស ឬទុកឲ្យពណ៌របកដោយឯកឯង។
២. កាត់ក្រចកជាប្រចាំ
កាត់ក្រចករបស់អ្នកជាប្រចាំ បើអ្នកចង់បានក្រចកដែលដុះមកមានសុខភាពល្អ។ គួរចងចាំថា អ្នកមិនគួរកាត់ក្រចករហូតដល់សាច់នោះទេ។
៣.រូតក្រចករបស់អ្នក
រូត ក្រចករបស់ឲ្យចេញជារាងមូលឬជ្រុងតាមការពេញចិត្តរបស់អ្នក។ ការរូតក្រចកធ្វើឲ្យក្រចករបស់អ្នកមើលទៅរឹងមាំ និងមិនងាយផុយរហែក។ នៅពេលដែលរូតក្រចក អ្នកគួរតែជៀសវាងការរូតពីម្តងទៅឆ្វេងម្តងទៅស្តាំចុះឡើង។ ការធ្វើបែបនេះនាំឲ្យក្រចករបស់អ្នកស្រួយឆាប់បាក់។ ប្រការមួយទៀតជៀសវាងការរូតក្រចកបន្ទាប់ពីងូតទឹក ឬកក់សក់ហើយ ព្រោះធ្វើឲ្យក្រចកងាយនឹងបាក់។
៤.សម្អាតដៃរបស់អ្នកជាប្រចាំ
លាង ដៃរបស់អ្នកជាមួយទឹកធម្មតា ឬនឹងសាប៊ូជួយឲ្យក្រចករបស់អ្នកមានអនាម័យល្អ។ ជាពិសេសបន្ទាប់ពីចាប់ការចំណីអាហារ ព្រោះកំទេចចំណីអាហារដែលជាប់នៅក្នុងក្រចកអាចបង្កកកើតជាមេរោគ ស៊ីក្រចករបស់អ្នក។
៥. លាបថ្នាំជំនួយក្រចក
គួរ លាបថ្នាំ ឬ ក្រែមជំនួយដល់ក្រចកបន្ទាប់ពីអ្នកកាត់ក្រចកឬរូតក្រចកហើយ។ ប្រសិនបើអ្នកមានក្បែមលាបដៃ អ្នកគួរយកមកលាបតាមស្បែកនៅតាមគល់ក្រចកដើម្បីធ្វើឲ្យស្បែកដៃ និងក្រចកអ្នកស្រស់ថ្លា។
៦.បញ្ឍប់ទម្លាប់ខាំក្រចក
បើសិនជាអ្នកបញ្ឍប់ទម្លាក់អាក្រក់នេះបាន នោះអ្នកនឹងមានក្រចកដែលមានអនាម័យល្អ។
៧. លាបក្រែមសំណើមជំនួយស្បែកនិងក្រចកដៃ
អ្នក គួរលាបក្រែមសំណើមនៅលើមា្រមដៃ និងក្រចកមុនពេលចូលគេងនិងនៅពេលព្រឹក។ វាជួយឲ្យក្រចករបស់អ្នកមានសំណើមនិងស្បែកគល់ក្រចករបស់អ្នកទន់។
៨. បរិភោគបន្លែផ្លែឈើ
ការ បរិភោគអាហារដែលសម្បូរដោយជាតិវីតាមីនAនិងជាតិកាល់ស្យូមដូចជា ផ្កាស្ពៃបៃតង(Broccoli) ផ្លែApricot មើមការ៉ុត និងបរិភោគទឹក ទឹកផ្លែឈើស្រស់ ទឹកដោះគោ ទឹកដោះគោជូរជួយឲ្យក្រចកលូតលាស់បានល្អ។
បន្ទាប់ ពីដឹងពីវិធីងាយៗក្នុងការថែរក្សាក្រចកហើយសូមកុំភ្លេចយកទៅ អនុវត្តដើម្បីធ្វើឲ្យក្រចករបស់អ្នកមានអនាម័យនិងស្រស់ស្អាតណា៎!
ប្រភព៖WikiHow