វីឌីអូ៖ ភីហ្សាដែលហឹរជាងគេបំផុតលើពិភពលោក ហឹរជាងម្ទេសហឹរបំផុត ៣ដង

Friday, March 29, 2013

បើតាមការសាកល្បងភ្លក់រសជាតិ របស់សកលវិទ្យាល័យ Warwick ទៅលើភីហ្សាមួយប្រភេទ ដែលត្រូវបាន ហៅឈ្មោះថា Saltdean Sizzler បង្ហាញអោយឃើញថា វាមានរសជាតិ ហឹរជាង ផ្លែម្ទេសហឹរបំផុតក្នុងលោក ដល់ទៅ៣ដង ឯណោះ និងថែមទាំង ហឺរជាងប្រដាប់ បាញ់សាចជាតិម្ទេស(spray) របស់ប៉ូលីសទៅទៀត។
ភីហ្សាហឹរ ជាងគេបំផុតនេះ ត្រូវបានបង្កើតឡើង ដោយលោក Paul Brayshaw អាយុ ៣២ឆ្នាំ នៅក្នុងប្រទេស អង់គ្លេស។ គាត់ជាមនុស្សម្នាក់ ដែលចូលចិត្តម្ហូបហឹរបំផុត ហើយក៏ជា ប្រិយមិត្តម្នាក់ របស់កម្មវិធីទូរទស្សន៍ Man vs Food ផងដែរ។ បន្ទាប់ពីបើកហាង ភីហ្សាផ្ទាល់ខ្លួនមក គាត់ក៏បានសំរេចចិត្ត បង្កើតភីហ្សាហឹរបំផុតនេះឡើង ដោយគាត់ដាក់គ្រឿងផ្សំ ម្ទេសហឹរបំផុតលើលោក ghost chili រួមជាមួយនឹង ម្សៅម្ទេសពិសេសៗ ដែលហឹរខ្លាំង ផងដែរ។ ទោះជាយ៉ាងណា ក្រោយពីបានដាក់ Saltdean Sizzler នេះចូលក្នុងបញ្ជីមុខម្ហូប ក្នុងហាងរបស់គាត់ កាលពីឆ្នាំមុនមក មកទល់ពេលនេះ គាត់លក់ភីហ្សាហឹរបំផុតនេះ បានចំនួន ជាង ១៣០០ នំហើយ ប៉ុន្តែមានតែបុរស ៨នាក់ និង ស្រ្តីម្នាក់ប៉ុណ្ណោះ ដែលអាចញ៉ាំអស់ទាំង ៦បន្ទះ។ ក្នុងនោះដែរ កំណត់ត្រាពិភពលោក Guinness ក៏ធ្លាប់បានទាក់ទងមកលោក Paul ផងដែរ ថាភីហ្សារបស់គាត់ អាចជាភីហ្សាដែលហឹរជាងគេបំផុត នៅលើពិភពលោក។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ខ្មែរឡូត

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook