Windows 7 ត្បិតជា Operating System ចេញមុន Windows 8 ប៉ុន្តែនៅតែមានចំណែកទីផ្សារធំជាង Windows 8 នៅឡើយ ពោលគឺក្ដាប់បាន ៥១,៤១% ខណៈ Windows 8 បានត្រឹម ៤,១២% ប៉ុណ្ណោះ។ ហេតុអីទៅ បានជាដូច្នេះ ឬ Windows 8 មានចំណុចខ្វះខាតនៅមិនទាន់អាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់?
ប៉ុន្តែ ឥឡូវឆ្នាំ ២០១៣ Windows 8 ទើបតែអាចពង្រីកខ្លួនបានត្រឹម ៤,១២% ដោយឈរចំណាត់ថ្នាក់ទី ៥ ប៉ុណ្ណោះ បើធៀបនឹង Operating System ល្បីដទៃទៀត ខណៈ Windows 7 កំពុងក្ដាប់ចំណែកទីផ្សារបានច្រើនជាង Windows 8 រហូតដល់ ១០ដងជាងឯណោះគឺបាន ៥១,៤១%។
យ៉ាងណាមិញថ្មីៗនេះ Microsoft បានចេញមុខអះអាងបញ្ជាក់អំពីប្រព័ន្ធប្រតិបត្តិការថ្មីមួយទៀតបន្ទាប់ពី Windows 8 នោះគឺ Windows Blue ថាឥឡូវនេះក្រុមហ៊ុនកំពុងអភិវឌ្ឍឡើងមក តែពុំបានបញ្ជាក់ពីពេលវេលាសម្រេចបានពេញលេញនៅឡើយទេ។ វាជា version OS ថ្មីដែលនឹងធ្វើការ upgrade លើ Windows 8 លើ software មួយចំនួនដូចជា៖ Internet Explorer, Hotmail, SkyDrive, Windows Phone និង Windows Server ជាដើម។
ផ្អែកតាមរបាយការណ៍មុនៗលើកឡើងថា Windows Blue ដែលជា OS ជំនាន់ថ្មីចុងក្រោយរបស់ Microsoft នឹងមាន version ៧ ផ្សេងគ្នារួមមាន៖ Windows Blue, RT, Personal, Professional, Standard, Server, Enterprise Server, Datacenter Server និង Web Server។ គម្រោងផលិត OS ថ្មី Blue នឹងសម្រេចបានជំនាន់ Beta ដំបូងនៅខែមិថុនា ហើយបញ្ចប់ការធ្វើតេស្តដោយដាក់ឱ្យប្រើជាផ្លូវការយ៉ាងយូរគឺនៅខែ សីហា ឬអាចស្ថិតនៅចន្លោះពីខែឧសភា ដល់សីហាប៉ុណ្ណោះ។
រង់ចាំមើលទាំងអស់គ្នា តើអនាគតពេលណាទើប Win8 ស្រូបទាញចំណែកទីផ្សារបានច្រើនជាង Win7ដែរឬទេ?
ប្រភព Sabay.com