មន្ដ្រី​ប៉ូ​លិស​ក្រុង​តា​ខ្មៅ​ប្រើ​ធម៌​ក្ដៅ​លើ​រថយន្ដ​ដឹក​ខ្សាច់​ជ្រុះ​​រាយ​ប៉ាយ​លើ​ផ្លូវ​

Wednesday, March 27, 2013



ខេត្ដ្​កណ្ដាល ៖ រថយន្ដ​ដឹក​ខ្សាច់​៦​គ្រឿង​ដែល​ហូរ​ទឹក​និង​ជ្រុះ​ខ្សាច់​រាយ​ប៉ាយ​ពាស​ពេញ​ ផ្លូវ​ជាតិ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​ដំ​ណើរ​ ត្រូវ​មន្ដ្រី​ប៉ូលិស​ក្រុង​តាខ្មៅ​ប្រើ​ធម៌​ក្ដៅ​ចាប់​ជា​បន្ដបន្ទាប់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​៥​ មី​នា​ ខណៈ​បើក​ឆ្លង​កាត់​ក្រុង​តា​ខ្មៅ​ យក​មក​កាន់​អ​ធិ​ការ​ដ្ឋាន​ដើម្បី​អប់​រំ​ និង​ផាក​ពិ​ន័យ​តាម​ផ្លូវ​ច្បាប់​​ ។​
លោក​ឡាង​ លន់​ អ​ធិ​ការ​រង​ក្រុង​តា​ខ្មៅ​ទទួល​ផែន​សណ្ដាប់​ធ្នាប់​និង​ចរាចរណ៍​ឱ្យ​ដឹង​ថា ​​ ដោយ​អនុវត្ដ​តាម​បទ​បញ្ជា​គណៈ​បញ្ជា​ការ​ឯក​ភាព​ក្រុង​តា​ខ្មៅ​ និង​ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អ​ធិ​ការ​កម្លាំង​ប៉ូ​លិស​ចរាចរ​​ ក្រុង​តា​ខ្មៅ​ បាន​ប្រើ​ធម៌​ក្ដៅ​ស្ទាក់​ចាប់​រថយន្ដ​ដឹក​ខ្សាច់​ចំ​នួន​៦​គ្រឿង​ដែល​ហូរ​ ទឹក​និង​ជ្រុះ​ខ្សាច់​រប៉ាត់​រប៉ាយ​ពាស​ពេញ​លើ​ផ្លូវ​ជាតិ​ ។​ រថយន្ដ​ដឹក​ខ្សាច់​ទាំង​នោះ​ គឺ​ផ្ទុក​ពេញ​ហៀរ​និង​មិន​​គ្រប​តង់​ បើក​តាម​​ផ្លូវ​ជាតិ​ឆ្លង​កាត់​ក្រុង​តា​ខ្មៅ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​៥​ មីនា​ ។​
ការ​ជ្រុះ​ខ្សាច់​និង​ហូរ​ទឹក​លើ​ថ្នល់​នេះ​បាន​ធ្វើ​ ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អ្នក​ដំ​ណើរ​តាម​ផ្លូវ​ ហុយ​ចូល​ភ្នែក​ ច្រ​មុះ​ប៉ះ​ពាល់​សុខភាព​មនុស្ស​និង​ងាយ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ជា​យថា​ហេតុ​​ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែ​ប្រើ​ធម៌​ក្ដៅ​ទៅ​លើ​រថយន្ដ​ទាំង​នោះ​ ចាប់​យក​មកអប់​រំ​ និង​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់​ឱ្យ​រាង​ចាល​ ។​
គួរ​បញ្ជាក់​ថា​ ក្នុង​ចំ​ណោម​រថយន្ដ​ទាំង​នោះ​មាន​រថយន្ដ​ខ្លះ​ធ្លាប់​ត្រូវ​សមត្ថ​កិច្ច​ ចាប់​​យក​មក​អប់​រំ​និង​ផាក​ពិ​ន័យ​ពេល​កន្លង​មក​​ ​។​ទោះ​ជា​បែប​ណា​​ សមត្ថ​កិច្ច​នៅ​តែ​បន្ដ​អនុវត្ដ​ផែន​ការ​នេះ​ឱ្យ​ដូច​ភ្លៀង​រលឹម​​ ប្រ​យោជន៍​រក្សា​សណ្ដាប់​ធ្នាប់​បញ្ចៀស​គ្រោះ​ថ្នាក់​ចរាចរណ៍​​ និង​ដើម្បី​សោ​ភ័ណ​ភាព​តាម​ដង​ផ្លូវ​ក្នុង​ទី​ក្រុង​ ៕



កោះសន្តិភាព
មន្ដ្រី​ប៉ូ​លិស​ក្រុង​តា​ខ្មៅ​ប្រើ​ធម៌​ក្ដៅ​លើ​រថយន្ដ​ដឹក​ខ្សាច់​ជ្រុះ​​រាយ​ប៉ាយ​លើ​ផ្លូវ​

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook