នារីជនជាតិរ៉ុស្សីម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់គុក រយៈពេល ៣ឆ្នាំ បន្ទាប់ពីនាងបានប្រើប្រាស់ កាំភើ្លង បាញ់ទៅលើបុរសចំឡែក ២នាក់ ដែលបានវាយប្រហារនាង។ យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា នារីជនជាតិរ៉ុស្សី នោះមានឈ្មោះថា Alexandra Lotkova មុខរបរគឺជាសិស្ស បានប្រើប្រាស់កាំភ្លើង ដែលបាញ់ទៅមិនបណ្តាលឲ្យស្លាប់ ទៅលើបុរសស្រវឹងស្រា ២នាក់ ពោលគឺកាំភ្លើងនោះ គ្រាន់តែអាចធ្វើឲ្យរងរបួសប៉ុណ្ណោះ ខណៈពេលដែល Lotkova និងមិត្តភក្តិរបស់នាង រង់ចាំជិះជណ្តើរយន្តប្រអប់ ក៏បានជួបនឹងក្រុមអ្នកស្រវឹងស្រាមួយក្រុម ដែលពួកគេបានដើរសំដៅមករកនាង នឹងបានបង្កជា ជំលោះវាយតប់គ្នា។ ដូចគ្នានេះដែរ បន្ទាប់ពី Lotkova ឃើញថាសភាពការណ៏មិនស្រួល ក៏បានដកកាំភ្លើងមកបាញ់ដើម្បីការពារខ្លួន ហើយក៏បានបាញ់ចំបុរសស្រវឹងស្រា ២នាក់ បណ្តាលឲ្យរងរបួស។
សូមបញ្ជាក់ផងដែរថា កាំភ្លើងដែលបាញ់ទៅមិនបណ្តាលឲ្យស្លាប់នេះ គឺជាអាវុធស្របច្បាប់ អាចឲ្យប្រជាជនក្នុងប្រទេសរ៉ុស្សី ប្រើប្រាស់ជាកម្មសិទ្ធផ្ទាល់ខ្លួនបាន។ យ៉ាងណាម៉ិញ នារីឈ្មោះ Alexandra Lotkova ត្រូវបានផ្នែកព្រហ្មទណ្ឌកាត់ទោស ឲ្យជាប់គុករយៈពេល ៣ឆ្នាំ ដោយសារការបង្ករបួសស្នាមដល់អ្នកដ៏ទៃ។