អនាម័យមាត់ធ្មេញស្អាតជួយបង្កើន...សមត្ថភាពផ្លូវភេទ

Friday, March 29, 2013


ពួក​អ្នកជំនាញ​ការព្រមាន​ថា បុរស​ដែល​ត្រូវ​ហូរឈាម​អញ្ចាញធ្មេញ ងាយ​ត្រូវ​ច្របូកច្របល់​សមត្ថភាព​ផ្លូវភេទ ។​ ​ការស្រាវជ្រាវ​១​បាន​រកឃើញថា បុរស​កើត​ជំងឺ​អញ្ចាញធ្មេញ​ធ្ងន់ធ្ងរ កើន​២​ដង​គ្រោះថ្នាក់​ត្រូវ​ច្របូកច្របល់​សមត្ថភាព​ផ្លូវភេទ ។​ ​ ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Journal Of Sexual Medicine ពួក​អ្នកស្រាវជ្រាវ​បកស្រាយ​ថា ពេល​មនុស្សម្នា​ក់កើត​ជំងឺ​អញ្ចាញធ្មេញ បាក់តេរី​ពី​មាត់​អាច​ចូលទៅក្នុង​ឈាម ។​ ​ពេល​ចូលក្នុង​ឈាម​បាក់តេរី​ ឥទ្ធិពល​ទៅដល់​សរសៃឈាម បង្ក​ការ​ក្រឹ​ន​រឹង និង​ចង្អៀត​សរសៃឈាម និង​ធ្វើ​ឲ្យ​កើន​គ្រោះថ្នាក់​ច្របូកច្របល់​ការឡើង​រឹង​របស់​លិង្គ ។ ​ ពួក​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Inonu (​ទួ​គី​) បាន​ពិនិត្យមើល​ក្រុម​បុរស​អសមត្ថភាព​ផ្លូវភេទ និង​ក្រុម​មិនកើត​ជំងឺ​នេះ ។ ពួកគេ​សង្កេតឃើញថា ៥៣% នៃ​អ្នក​ច្របូកច្របល់​សមត្ថភាព​ផ្លូវភេទ​ត្រូវ​កើត​ជំងឺ​អញ្ចាញធ្មេញ​ធ្ងន់ ប្រៀប​នឹង​អត្រា​តែ​២៣% នៅ​អ្នក​មិនកើត​ជំងឺ ។ ​ដូច្នេះ​ការ​អនាម័យ​មាត់​ធ្មេញ​ត្រឹមត្រូវ​នឹង​ជួយ​បន្ថយ​គ្រោះថ្នាក់​ច្របូកច្របល់​ការឡើង​រឹង ៕​M

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook