ម្តាយអប្រិយ ជាប់គុក ៣០ឆ្នាំ ព្រោះបានចាកចោលកូន២នាក់ រហូតឃ្លានស្លាប់

Saturday, March 30, 2013

យោងតាមប្រភពព័ត៌មានពី AFP បានឲ្យដឹងថា ស្រ្តីជាម្តាយ អាយុ ២៥ឆ្នាំ ម្នាក់ ត្រូវបានតុលាការ ប្រទេសជប៉ុន កាត់ទោស អោយជាប់គុក ចំនួន ៣០ឆ្នាំ ក្រោយពីមិនរវីរវល់ នឹងកូនរបស់ខ្លួន ដែលជាហេតុធ្វើអោយពួកគេទាំងពីរនាក់ អត់អាហាររហូតដល់ស្លាប់ តែម្តង។
ស្រ្តីជនជាតិជប៉ុន មិនមានស្វាមី រូបនេះ មានឈ្មោះ Sanae Nakamura បានចាកចេញពីផ្ទះ និង ទុកអោយកូនស្រី អាយុ ៣ឆ្នាំ និង កូនប្រុស អាយុ ១ឆ្នាំ របស់ខ្លួន នៅផ្ទះ (Apartment) ដោយ គ្មាននរណាមើលថែ និង ធ្វើអាហារអោយនោះទេ ដើម្បីចំណាយពេល នៅផ្ទះជាមួយនឹង មិត្តប្រុសរបស់នាង។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នាងបានចាប់ផ្តើមទុកកូន ខ្លួនឯងចោល ចាប់តាំងពីខែមីនា ឆ្នាំ ២០១០ មកម្ល៉េះ ប៉ុន្តែនាងតែងតែត្រឡប់មកមើល ពួកគេទាំងពីរវិញ ទើបលុះដល់ខែមិថុនាឆ្នាំមុននេះ នាងឈប់ត្រឡប់មកផ្ទះវិញតែម្តង។ យ៉ាងណាមិញ ក្រោយពីនាងត្រឡប់មកវិញលើកចុងក្រោយនេះ ទើបដឹងថា ពួកគេទាំងពីរ បានស្លាប់បាត់ទៅហើយ។
នាងត្រូវបានជាប់ទោសពីបទ ឃាតកម្ម ដោយតុលាការបានដាក់ទោស អោយជាប់គុក ៣០ឆ្នាំ ព្រោះនាងបានដឹងហើយថា ការចាកចោលកូនរបស់ខ្លួន ដោយមិនផ្តល់នូវអាហារគ្រប់គ្រាន់ សំរាប់ពួកគេ ប្រៀបបីដូចជាសម្លាប់ពួកគេយ៉ាងដូច្នេះដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook