ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយ ប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្ត និងមានការចូលរួមពី ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេ ត្ត ព្រះរាជអាជ្ញារង ព្រមទាំងកម្លាំងប្រដាប់អាវុ ធ៣ប្រភេទជាង១០០នាក់និងគ្រឿហ ចក្រធំៗបានចុះអនុវត្តសាលក្រ មរុះរើផ្ទះប្រជាពលរដ្ឋ១៤ខ្ន ងស្មើ១៧គ្រួសារនៅចំណុចពយចម្ រាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ មីនា ២០១៣ នេះ បន្ទាប់ពីចាញ់ក្តីជាមួយ ឧកញ៉ា ជៀម ផែន ជាថៅកែស្រាបៀរលីអូ។ ការឈូសឆាយលំនៅឋានប្រជាពលរដ្ ឋទាំង១៤ខ្នងស្មើ១៧គ្រួសារ រស់នៅចំណុចខាងលើនេះ គេប្រើគ្រឿងចក្រ២គ្រឿង គឺអេស្កាវ៉ាទ័រ១ និង អាប៊ុល្ល័រហ្ស័រ១ បានសម្រេចជោគជ័យ នៅវេលាម៉ោងជ ាង១១ថ្ងៃត្រង់ ថ្ងៃដដែល ហើយប្រជាពលរដ្ឋបានស្រែកយំទ្ រហឹងថា អយុត្តិធម៌ខ្លាំងណាស់ ចំពោះសាលក្រម របស់សាលាដំបូងខ េត្តព្រះសីហនុ ដែលកាត់ក្តីឱ្យឧកញ៉ា ជៀម ផែន ថៅកែស្រាបៀរលីអូឈ្នះលើរឿងដី ធ្លីរបស់ពួកគាត់ ហើយសមត្ថកិច្ចចម្រុះ បានប្រើ គ្រឿងចក្រឈូសឆាយ ផ្ទះសម្បែង និងដំណាំរបស់ពួកគាត់រាបដល់ដ ីដែលពួកគាត់បានមករស់នៅ តាំងព ីឆ្នាំ១៩៧៩មកម្លេះ ។
ប្រភព ខ្មែរ សុវណ្ណភូមិ