ធ្វើ​ដូចម្តេច ដើម្បី​កំចាត់​ក្លិនស្អុយ ជាប់​មកពី​ទ្រនាប់ជើង​?

Friday, March 29, 2013


វា​ជា​រឿង​ដ៏​គួរឱ្យ​អាម៉ាស់ ចំពោះ​ក្លិនស្អុយ​នៃ​ជើង ដែល​ជាប់​មកពី​ទ្រនាប់ជើង ។ វា​គ្មាន​អ្វីដែល​គួរឱ្យ​ស្រឡាញ់​ចំពោះ​ក្លិនស្អុយ​នៃ​ជើង ដែល​ជាប់​មកពី​ទ្រនាប់ជើង​នោះឡើយ​។ អាច​និយាយបានថាវា​ជា​រឿង​ដ៏​គួរឱ្យ​អាម៉ាស់ ហើយ​មាន​មនុស្សម្នារ​ជាច្រើន បាន​ព្យាយាម​យ៉ាងខ្លាំង​ក្លា ដើម្បី​កំចាត់​ក្លិន ដ៏​អាក្រក់​ទាំងនោះ​។​

​ក្លិនស្អុយ​នៃ​ស្បែកជើង​នោះ អាច​បង្ករ​ឡើង ដោយ​មូលហេតុ​ខុសៗ​គ្នា ជាច្រើន ប៉ុន្តែ​នៅក្នុង​អត្ថបទ​នេះ​សូម​លើកឡើង​នូវ​វិធី​មួយចំនួន ដើម្បី​កំចាត់​ក្លិនស្អុយ​នៃ​ទ្រនាប់ជើង​។​

​អ្វីដែល​អ្នកនឹង​ត្រូវកា​រ​ប្រើប្រាស់ ៖

- ម្សៅ​កូនក្មេង​
- ម្សៅ​សូ​ដា​
វិធីសាស្ត្រ​អនុវត្តន៍ ៖
១. រក្សា​ទ្រនាប់ជើង​កីឡា​របស់​អ្នក​ឱ្យ​ស្ងូ​តុ បង្ហុយ​ម្សៅ​កូនក្មេង​ដាក់ មុនពេល​អ្នក​ពាក់​វា​។​
២. បន្ទាប់ពី​អ្នក​ដោះ​ទ្រនាប់ជើង​នាពេល​ល្ងាច បន្ទាប់ពី​ត្រលប់​មកពី​កន្លែងធ្វើការ ឬ​ដើរលេង ឬ​មកពី​សាលារៀន​។​ល​។ ចូរ រោយ​ម្សៅ​សូ​ដា ទៅក្នុង​ស្បែកជើង ដោយ​ដាក់​នូវ​ចំនួន​ដែល​គ្រប់គ្រាន់ សម្រាប់​អ្នក​អាច​ក្រឡុក​យក​ម្សៅ​ខ្លះ ចេញ​វិញ នៅពេល​ព្រឹក​ព្រលឹម មុនពេល​អ្នក​ពាក់​ស្បែកជើង ជាការ​ស្រេច ៕

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook