អាទិត្យ ៣១ មីនា, ២០១៣ ម៉ោង ១១:០៩
កាលពីយប់ថ្ងៃទី២៩ អគ្គីភ័យមួយបានឆាបឆេះអស់ ផ្ទះបុរាណ៣ខ្នង ដែលមានទីតាំងនៅស្រុក East Meon ទីក្រុង Hampshire ប្រទេសអង់គ្លេស។ ផ្ទះបុរាណនេះសាងសង់ឡើង កាលពីសតវត្សទី១៨មកម្លេះ ហើយហេតុការណ៍អគ្គីភ័យនេះ ត្រូវបានអ្នកដំណើរជិះឆ្លងកាត់បានប្រទះឃើញ ក៏ទូរស័ព្ទហៅភ្នាក់ងារពន្លត់អគ្គីភ័យមក អន្តរាគមន៍ភ្លាមៗទាំងយប់។ ក្រុមហ៊ុនភ្នាក់ងារពន្លត់អគ្គីភ័យបាននិយាយថា កាលពីថ្ងៃសុក្រនោះពួកគេពិតជារវល់ខ្លាំងណាស់ ណាមួយជាថ្ងៃឈប់សំរាកថែមទៀត តែទោះជាយ៉ាងណាពួកគេនៅតែ មកធ្វើការដើម្បីជួយពន្លត់អគ្គីភ័យដ៏ធំនេះ។
កាលពីម៉ោង១១ និង១៩នាទីព្រឹកថ្ងៃទី២៩ រថយន្ដអគ្គីភ័យចំនួន៩ និងអ្នកពន្លត់អគ្គីភ័យ៥៤នាក់ បានបាញ់ពន្លត់ភ្លើងតែនៅតែមិនអាចជួយបាន នៅជាន់ទីមួយខូចខាតអស់ទាំងស្រុង១០០% និងជាន់ផ្ទាល់ដីខូចខាតអស់ ៥០% រហូតដល់ម៉ោង៤ និង២៩នាទីរសៀលមានក្រុមអគ្គីភ័យ មកមួយក្រុមទៀតដែលមានរថយន្ដបាញ់ទឹកចំនួយ ១០ឡាន ហើយអ្នកពន្លត់អគ្គីសភ័យ ៧២នាក់មកជួយបន្ថែម រហូតដល់ម៉ោង១១ និង០៨នាទីយប់ទើបភ្លើងបានរលត់ ដែលខូចខាងអស់ផ្ទះចំនួន៣ខ្នង ដែលបានសម្លាប់សត្វជ្រូកអស់ជាង ៩០០ក្បាលដែលគេចិញ្ចឹមនៅក្នុងនោះ។
យ៉ាងណាមិញ នៅមិនទាន់បានដឹងពីមូលហេតុ បិតប្រាកដនៃការឆាបឆេះភ្លើងនេះទេ ក៏ប៉ុន្តែក្រុមមន្ត្រីប៉ូលីស កំពុងតែស៊ើបរកពីមូលហេតុ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហានេះ?
ប្រភព ខ្មែរឡូត