ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ បានដេញកាប់ គ្នា យ៉ាងអនាធិបតេយ្យនៅតាមផ្លូវ សាធារណៈ បង្កឱ្យមានការ ភ្ញាក់ផ្អើលយ៉ាង ខ្លាំង និងភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ នៅតាម ដងផ្លូវ រហូតធ្វើឱ្យភាគីម្ខាងទៀត មានគ្នា ២នាក់ ដែលអះអាងថា ជាបងប្អូន បង្កើតនោះ បានជិះម៉ូតូរត់ទាំងព្រលឹងចុង សក់ រហូតដល់ធ្លាក់ លូទឹកស្អុយ ដោយសារតែភ័យ ខ្លាំងពេក ។ ហេតុការណ៍ក្មេងស្ទាវ ដេញកាប់គ្នាទាំង ថ្ងៃ បង្កភាពអនាធិបតេយ្យធ្វើឱ្យភ្ញាក់ផ្អើល និងភ័យខ្លាច ពីសំណាក់ប្រជាពលរដ្ឋនៅ តាមដងផ្លូវនោះ បានកើតឡើងកាលពី វេលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅមុខមជ្ឈមណ្ឌលកំសាន្ដ រ៉ុក តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងខណ្ឌ ចំការមន រហូតធ្វើឱ្យ ក្មេងស្ទាវ ២នាក់ ជា បងប្អូនបង្កើត ដែលជិះម៉ូតូរត់ចេញពីកន្លែង កើតហេតុ រហូតដល់ធ្លាក់លូទឹកស្អុយ ។ សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលដែលយុវជន ២នាក់ ជាបងប្អូនបង្កើត ដែលគេដឹងថា ប្អូនឈ្មោះ រិន កំពុងជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន នៅម្ដុំ ទួលទំពូង លុះមកដល់ចំណុចកើតហេតុក៏ លេចមុខក្រុមក្មេងស្ទាវ ភាគីម្ខាងទៀតជិះ ម៉ូតូ ២គ្រឿង មានគ្នា ៣-៤នាក់ ប្រដាប់ ដោយដាវសាំម៉ូរ៉ៃ កាប់ទៅលើយុវ ជន ទាំង ២នាក់ បណ្ដាលឱ្យរងរបួសដៃ និងបែក ក្បាល ប៉ុន្ដែ មិនធ្ងន់ធ្ងរនោះឡើយ ។ ក្រោយមានសកម្មភាព ដេញកាប់យ៉ាង ដូច្នេះ ជនរងគ្រោះទាំង ២នាក់បង ប្អូនបាន នាំគ្នាជិះម៉ូតូយ៉ាងលឿន ឆ្ពោះមកលូទឹក ស្អុយ បណ្ដាលឱ្យធ្លាក់ទឹកលូ រងរបួសថែម ទៀត ។ ដោយឡែក ក្រុមក្មេងស្ទាវបង្កដែលគេ មិនស្គាល់អត្ដសញ្ញាណ បានគេចខ្លួនចេញពី កន្លែងកើតហេតុបាត់ទៅ ។ បើតាមជនរង គ្រោះទាំង ២នាក់ បងប្អូនខាងលើនេះបាន និយាយថា ពួកគេមិនបានស្គាល់ជនបង្ក និង មានទំនាស់ទាស់ទែងគ្នា ពីថ្ងៃណានោះដែរ។ គួរបញ្ជាក់ថា ជារឿយៗ សកម្មភាព ក្រុមក្មេងស្ទាវ ដេញកាប់គ្នាយ៉ាងប្រសេច ប្រសាច និងអនាធិបតេយ្យបានកើតមាន ឡើងក្នុងរាជធានីភ្នំពេញ ដោយពួកគេមិន បានខ្លាចញញើតនឹងច្បាប់ ឬក៏សមត្ថកិច្ច នោះឡើយ ហើយករណីខ្លះសមត្ថកិច្ចមិន បានជួយអន្ដរាគមន៍ទាន់ពេលវេលាឡើយ។ ប្រជាពលរដ្ឋមួយចំនួន សូមទទូច ឱ្យសមត្ថ កិច្ចទប់ស្កាត់ ករណីក្មេងស្ទាវដេញកាប់គ្នា យ៉ាងអនាធិបតេយ្យ លើដងផ្លូវសាធារណៈ ផង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និង ជៀសវាងកុំឱ្យប្រជា ពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវមានការភ័យខ្លាចនោះ ៕
ដោយ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល