លោក​អូបា​ម៉ា​ ៖ យើង​អៀន​ខ្មាស​​​​បើ​កា​រសម្លាប់​រង្គាល​នៅ​ញូវ​ថោន​ត្រូវ​បំភ្លេច​

Friday, March 29, 2013


ប្រធានា​​ធិបតី​អាមេរិក​ លោក​​បារ៉ាក់​អូបា​ម៉ា​គូស​បញ្ជាក់​​​​កាលពី​ថ្ងៃ​ទី​២៨ មីនា​ថា ​ពល​រដ្ឋ​អាមេ​រិក​ពុំ​ត្រូវ​​បំភ្លេច​​ការ​សម្លាប់​រង្គាល​នៅ​ឯ​សា​លា​រៀន​ មួយ​នៃ​ក្រុង​ញូវ​ថោន​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១២​ឡើយ ហើយ​ត្រូវ​ធ្វើ​ការ​គាប​សង្កត់​លើ​បណ្តា​សមាជិក​សភា​ពេល​ដែល​គម្រោង​កែ​ ទម្រង់​​ច្បាប់​ស្តី​ពី​អាវុុធ​ត្រូវ​ដាក់​ឱ្យ​សភា​អនុ​ម័ត ។

ប្រធា​ នា​ធិបតី​អាមេរិក​បាន​ទទួល​នារី​២១​នាក់​ ដែល​សុទ្ធ​តែ​ជាអ្នក​បាត់​បង់​​កូន​ ឬ​សាច់​​ញាតិ​ក្នុង​ការ​បាញ់​ប្រហារ​នានា​ ក្នុង​​នោះ​​មាន​ការ​បាញ់​ប្រហារ​នៅ​សាកល​វិទ្យា​ល័យ​ VIRGINIA TECH  កាល​ពី​​ឆ្នាំ​២០០៧ បណ្តាល​ឱ្យ​និស្សិត​ស្លាប់​៣២​នាក់ និង​ការ​វាយ​ប្រហារ​នៅ​សាលា SANDY HOOK រដ្ឋ​ខេន​នេក​ធី​ខត កាល​ពី​ថ្ងៃ​ទី​១៤​​ធ្នូ ឆ្នាំ​២០១២ ។ លោក​បាន​លើក​សំណួរ​​ដោយ​សំដី​ខឹង​ថា ហេតុ​អី​បាន​ជា​គេ​​មិន​ព្រម​បង្ក​ការ​លំបាក​​កាន់​តែ​ខ្លាំង​ចំពោះ​​ការ​ ទិញ​កាំ​​ភ្លើង​​ខ្លី​១​ដើម​​ដោយ​មនុស្ស​ប្រកប​​ដោយ​គ្រោះ​ថ្នាក់​ម្នាក់ ?

ការ ​ហាម​ឃាត់​ផលិត​​ និង​លក់​កាំ​ភ្លើង​​វាយ​លុក​ថ្មី​ៗ​ ប្រភេទ​ដូច​ជា​ កាំ​ភ្លើង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​​​ដែល​បុរស​ឈ្មោះ​ ADAM LAN-ZA ប្រើ​បាញ់​សម្លាប់​រយៈ​ពេល​​តែ​​៥​​នាទី​នូវ​កុមារ​២០​​នាក់​ និង​មនុស្ស​ពេញ​វ័យ​៦​​នាក់​នៅ​​​​ក្រុង​ញូវ​ថោន​បាន​ត្រូវ​បរាជ័យ​ ទោះ​នៅ​ក្នុង​ព្រឹទ្ធ​សភា​​ដែល​ត្រួត​​ត្រា​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​៕


 ប្រភពៈ Everyday

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook