តាមការស្រាវជ្រាវថ្មីៗនេះ មួយចំនួនអំពី "សិច" ពួកអ្នកវិទ្យាសាស្ត្រ បានរកឃើញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលបំផុត ។ -ស្តង់ដាររើសស្វាមីអត្រាស្របជាមួយតម្រូវការអំពី "សិច" តាមការស្រាវជ្រាវមួយទើបចុះផ្សាយលើទស្សនាវដ្តី Journal of Reseach in Personality នោះពេលចំណង់អំពី "សិច" របស់ស្ត្រីម្នាក់កាន់តែខ្ពស់នោះនាងកាន់តែប្រែជាវាងវៃជាង ហើយមានតែបុរសសង្ហារ ទើបអាចទាក់ទាញចិត្តនាងបាន ។ ប៉ុន្តែចំពោះបុរសនោះផ្សេងទៅវិញ ។ ពួកគេចាត់ទុកស្ត្រីទាំងអស់សុទ្ធសឹងតែជា "ដៃគូ" សក្តានុពល មិនថាអាក្រក់ ស្អាតយ៉ាងណាក៏ដោយ ។ មូលហេតុគឺបុរសគ្រាន់តែចង់ "សិច" ហេតុនេះពួកគេនឹងទទួលយកមិនចំពោះថា រឿងអ្វីដែលគេអាច ។ -ភរិយាមានប្រាក់ចំណូលខ្ពស់ជាង ស្វាមីងាយអសមត្ថភាពផ្លូវភេទ កាន់តែមានប្រាក់ច្រើនកាន់តែស្មុគស្មាញ? ការស្រាវជ្រាវ ត្រូវបានចុះផ្សាយលើទស្សនាវដ្តី Personality and Social Psychology Bulletin លេខចេញផ្សាយខែ ២/២០១៣ បង្ហាញថា ស្វាមីមានប្រាក់ចំណូលទាបជាងភរិយា ទោះបីគ្រាន់តែតិចតួច ច្រើនងាយត្រូវប្រើថ្នាំព្យាបាលអសមត្ថភាពផ្លូវភេទ ក្រៅពីនេះ ការខុសប្លែកគ្នាអំពីកម្រិតប្រាក់ចំណូលក៏ឥទ្ធិពលអសកម្មទៅដល់ភរិយា មានប្រាក់បៀវត្សរ៍ខ្ពស់ជាង ។ ពួកគេច្រើនមានការប្រឈមគេងមិនលក់ និងត្រូវប្រើថ្នាំប្រឆាំងភាពខ្វាយខ្វល់ ។ -សិច និងស្រានាំមកនូវភាពសោមនស្សរីករាយជាងកូនចៅ ពួកអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Canterbury (ញូវហ្សេលេន) បានសំណូមពរមុខសញ្ញាស្រាវជ្រាវរៀបបញ្ជីមួយរួមមាន ៣០សកម្មភាព ដើម្បីកំណត់ភាពពេញចិត្ត អត្ថន័យ និងភាពទាក់ទាញរបស់សកម្មភាពទាំងនោះ ។ លទ្ធផលគឺ "សិច" ឈរនៅលំដាប់ទី១ ក្នុងទាំង៣ចំណាត់ថ្នាក់ ពេញចិត្ត និងទាក់ទាញ ។ រៀបលំដាប់ទី២ក្រោយសិច គឺទទួលទានស្រា និងទាក់ទាញ ។ រៀបលំដាប់ទី២ក្រោយសិច គឺទទួលទានស្រា ហើយថែទាំកូនទៅឈរនៅលំដាប់ទី៥ ។ -ចំនួន "សិច" ធ្លាក់ចុះពេលស្វាមីត្រូវធ្វើការផ្ទះច្រើន តាមលទ្ធស្រាវជ្រាវចុះផ្សាយលើទស្សនាវដ្តី American Sociological Review លេខចេញខែ ២/២០១៣ នោះស្វាមីឧស្សាហ៍ព្យាយាមធ្វើកិច្ចការផ្ទះអាចមិនត្រេកត្រអាលជាមួយ "សិច" ស្មើភរិយា "ខ្ជិល" របស់គេ ។ លទ្ធផលស្រាវជ្រាវបង្ហាញថា បុរសត្រូវធ្វើកិច្ចការកំប៉ិកកំប៉ុក ដែលតាំងពីដើមមកត្រូវបានចាត់ទុកជារបស់ស្ត្រី(ឧទាហរណ៍បោគក់ អ៊ុតខោអាវ ចំអិនអាហារ...) ពុំសូវមានសិច ជាគូស្វាមីភរិយាចែករំលែកកិច្ចការផ្ទះផ្នែកលើតួនាទីភេទ ។ -អ្នកជំនួញមានគូស្នេហ៍ច្រើនបំផុត នរណានិយាយថា លុយកាក់ទិញស្នេហាមិនបាន? ការសិក្សាស្រាវជ្រាវមួយដំណើរការដោយ Studen Beans ? ការសិក្សាស្រាវជ្រាវមួយដំណើរការដោយ Studen Beans.com បង្ហាញថា ពួកនិស្សិតជំនាញផ្នែកសេដ្ឋកិច្ចមានជាមធ្យមគូស្នេហ៍៥នាក់ ចាប់តាំងពីពេលពួកគេឈានជើងចូលមហាវិទ្យាល័យ ។ ក្នុងពេលនោះ និស្សិតផ្នែកវិទ្យាសាស្ត្របរិស្ថាននោះមានគូស្នេហ៍តិចជាង២នាក់ ។ ក្រៅពីប្រាក់ចំណូលដ៏ច្រើនរបស់និស្សិតសេដ្ឋកិច្ចពេលពួកគេចេញពីសាលា នោះជំនាញនេះ ត្រូវបានចាត់ទុកថា មាននូវកម្មវិធីសិក្សាឈ្លាសវៃ និងបើកចំហ ជួយអ្នកសិក្សា មានបន្ថែមសមត្ថភាពបន្តិចសម្រាប់ "សិច" ។ -ទេសចរណ៍ជាមួយគ្នាជួយ"សិច" សម្រេចផលជាង ប្រសើរជាង ការស្រាវជ្រាវមួយរបស់សមាគមទេសចរណ៍ U5 អាមេរិក នៅខែ២/២០១៣ បង្ហាញថា គូស្នេហ៍ដែលធ្វើដំណើរទេសចរណ៍ជាមួយគ្នាតិចបំផុតម្តងក្នុង១ឆ្នាំ តែងពេញចិត្តជាងជាមួយនឹងជីវិតផ្លូវភេទរបស់គេ ។ ក្រៅពីនេះ ៨៣% នៃគូស្វាមីភរិយាឲ្យដឹងថា ការពេញចិត្តអំពីសិច និងដំណើរកម្សាន្តចុងសប្តាហ៍ជួយរក្សាភាពអណ្តែតអណ្តូង ក្នុងជីវភាពប្តីប្រពន្ធរបស់គេ ហើយក៏ជួយបង្កើនភាពរក្សាភ្ជាប់ និងជិតស្និទ្ធរវាងប្តីប្រពន្ធ មិនតែប៉ុណ្ណោះ គឺប្រសិទ្ធភាពជាងកាដូតូចៗ ។ -នៅក្មេងមានស្នេហាច្រើន ចាស់ទៅងាយស្រា និងគ្រឿងញៀន ផ្អែកលើទិន្នន័យរបស់ការស្រាវជ្រាវសុខភាព និងអភិវឌ្ឍន៍ពហុវិស័យ Dunedin ចុះផ្សាយលើទស្សនាវដ្តី Archives of Sexual Behavior លេខចេញផ្សាយខែ ២/២០១៣ នោះអ្នកមានគូស្នេហ៍ច្រើនពេលនៅក្មេងមានការប្រឈមសេពស្រា និងគ្រឿងញៀនពេលចាស់ទៅ ។ ពិសេសស្ត្រី ដែលមានជាមធ្យម ២,៥ គូស្នេហ៍ក្នុង១ឆ្នាំ មានការប្រឈមសេពស្រា និងគ្រឿងញៀនខ្ពស់ជាងពី៧ដល់១៧ដងប្រៀបនឹងអ្នកដទៃ ។ -សិចជួយបន្ថយឈឺក្បាល ប្រសិនអ្នកបោះបង់គំនិតរួមសិច ដោយសារតែការឈឺក្បាល នោះប្រែហែលជាអ្នកកំពុងទាត់ចោលវិធីព្យាបាលមួយដ៏ប្រសិទ្ធភាព ។ ព្រោះតាមលទ្ធផលស្រាវជ្រាវ នៅខែ២/២០១៣ នោះ៦០% នៃអ្នកជំងឺមួយចំហៀងក្បាល បានធូរស្រាលរោគសញ្ញា អាស្រ័យដោយ "សិច" ហើយតួលេខគឺ ៣៧% ចំពោះអ្នកត្រូវឈឺក្បាល ។ មូលហេតុគឺដោយសារការកកើតជាពពួក endorphin បន្ថយឈឺក្នុងពេលរួមសិច មានប្រសិទ្ធភាពជួយបណ្តេញការឈឺចេញពីសរីរាង្គ ៕M |