ស្ត្រីម្នាក់ត្រូវ ជនញៀនថ្នាំកាប់ បណ្តាលឲ្យរងរបួសធ្ងន់

Friday, March 29, 2013

ខេត្តកែបៈ បើយោងតាម សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ស្ត្រីម្នាក់បានទទួល រងរបួសធ្ងន់ ដោយ សារជនដៃដល់ ញៀនថ្នាំ កាប់មួយកាំបិតផ្គាក់ ដងវែងត្រូវចំស្មាស្តាំ ដោយគ្មាន មូលហេតុអ្វីឡើយ ខណៈ ដែលជនរងគ្រោះលីស្មៅគោ មកដល់ផ្ទះ ជនដៃដល់ស្ទុះទៅកាប់តែម្តង ។
ហេតុការណ៍ជនដៃដល់កាប់ទៅលើស្ត្រីរងគ្រោះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ក្បែរភ្នំវ័ល្ល ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប ។
បងប្អូនស្រ្តីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស៊ន ហេន អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ ខាងលើ ។ រីឯជនដៃដល់មានឈ្មោះ សារឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅប្រទេសថៃ ។មានស្រុក កំណើត ភូមិព្រៃកេស ឃុំដំណាក់កន្តួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពពីបងប្អូនដដែល ក៏បានឲ្យដឹងទៀតថា ជនដៃដល់ខាងលើ បានចេញពីស្រុកកំណើត ទៅរស់នៅ ក្នុងទឹកដី ប្រទេសថៃ អស់រយៈពេលជាង១០ឆ្នាំមកហើយ នៅមុនថ្ងៃកើតហេតុប្រមាណ៣ថ្ងៃ ជនដៃដល់ បានចេញពី ស្រុកថៃ មកលេងផ្ទះបងប្អូននៅជិតផ្ទះរបស់ស្ត្រីរងគ្រោះ ហើយបាននាំកូនម្នាក់ ពីស្រុកថៃមកជាមួយផង មុន វេលាកើតហេតុជនដៃដល់ រូបនេះ ក្រពុលមុខបានយកកាំបិត ដេញកាប់ កូនខ្លួនឯង រហូតដល់ផ្ទះស្ត្រីរងគ្រោះ ជួនពេល ស្ត្រីរងគ្រោះបានលីស្មៅគោ មកដល់ផ្ទះនៅពេលដាក់ ស្មៅភ្លាមនោះស្រាប់តែជនដៃដល់ កាប់តែម្តង ធ្វើឲ្យរបួសធ្ងន់ ឈាមហូរពេញដីនិងខ្លួន ។ ក្រោយកើតហេតុភ្លាមត្រូវបានបងប្អូន ដឹកយកទៅមន្ទីរពេទ្យខេត្ត ហើយក៏ដឹកបន្តទៅ មន្ទីរពេទ្យនៅ ភ្នំពេញ ទាំងយប់ ។ នគរបាលបានឲ្យដឹងថា ជនដៃដល់ខាងលើ ត្រូវបាន នគរបាល ស្រុកដំណាក់ចង្អើរ ឃាត់ខ្លួនបាននៅវេលាម៉ោង ៦និង៣០នាទីម្សិលមិញ ៕


ដោយ ៖ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook