ខេត្តព្រះសីហនុ៖ សពបុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់លេខ១៣ ជាន់ទី៤នៃសណ្ឋាគារឃីងហ្គោល ដែលមានលក្ខណៈហើមស្អុយរលួយ និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ មីនា ២០១៣ស្ថិតក្នុងក្រុមទី១៣ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខណៈបុគ្គលិកអនាម័យមិនឃើញចុះមកខាងក្រោម៤ថ្ងៃមកហើយ ដោយមានការសង្ស័យក៏យកកូនសោចាក់ចូលមើល ស្រាប់តែឃើញដេកស្លាប់តែម្តង។
ជនជាតិបរទេសដែលដេកស្លាប់ត្រូវបានគេស្គាល់ឈ្មោះ បឺតទ្រីម៉ាស អាឡិចសិនឌ័រ អាយុ៥២ឆ្នាំ ជនជាតិអង់គ្លេស ជាភ្ញៀវទេសចរ បានចូលមកស្នាក់នៅក្នុងសណ្ឋាគារខាងលើកាលពីថ្ងៃទី៣ វិច្ឆិកា ២០១២ ។ ការស្លាប់ជនជាតិបរទេសនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថាជាករណីអ្វីនោះនៅឡើយទេ ព្រោះសពមានលក្ខណៈហើមស្អុយរលួយទៅហើយ។
ប្រភពៈ កោះសន្តិភាព