យន្តហោះទម្លាក់គ្រាប់បែកដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរនិងអាចគេចផុតពីការតាមចាប់របស់រ៉ាដាធុនB2ចំនួនពីរគ្រឿងបានហោះក្នុងអ្វីដែលយោធាអាមេរិកបានពណ៌នាថាជា"បេសកកម្មរារាំងការពារ" នៅពីលើកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បត៍ទី២៨មីនា ក្នុងទង្វើមួយដែលមុខជាធ្វើអោយភាពតានតឹងជាមួយកូរ៉េខាងជើងរឹតតែតានតឹងឡើង។
យន្តហោះកំបាំងកាយ B2 ដែលត្រូវបានអាមេរិកប្រើក្នុងបេសកកម្មនៅអ៊ីរ៉ាក់
និងអាហ្វហ្គានីស្ថានកាលពីអតីតកាល
និងអាហ្វហ្គានីស្ថានកាលពីអតីតកាល
យោធាអាមេរិកបាននិយាយថា យន្តហោះទាំងពីរ ដែលហោះចេញពីមូលដ្ឋានWhiteman Air Forceនៅមីសួរី សហរដ្ឋអាមេរិក បានហោះក្នុងចម្ងាយ២១.០០០គីឡូម៉ែត្រក្នុងបេសកកម្មជាប់បន្តតែមួយលើក ដោយបានទម្លាក់គ្រាប់ក្លែងក្លាយលើគោលដៅនៅកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍បាននិយាយថា"នេះ....បង្ហាញថាអាមេរិកមានសមត្ថភាពធ្វើការវាយប្រហារពីចម្ងាយឆ្ងាយ វាយចំគោលដៅនិងតាមចិត្តចង់"។
យន្តហោះទាំងពីរបានចូលរួមក្នុងសមយុទ្ធយោធារួមដែលកំពុងប្រព្រឹត្តទៅរវាងកូរ៉េខាងត្បូងនិងអាមេរិកដែលកំពុងធ្វើអោយកូរ៉េខាងជើងខឹងនិងគំរាមបញ្ឆេះសង្គ្រាមពេញទំហឹងមួយដែលគាំទ្រដោយអាវុធនុយក្លេអ៊ែរ៕