ជារៀងរាល់ថ្ងៃ មិនថាប្រទេសគេ ឬ ប្រទេសយើងទេ តែងតែមានព័ត៌មានចាប់រំលោភរាប់មិនអស់ ចាប់ពីក្មេងមិនទាន់ដឹងក្ដី រហូតដល់ចាស់ជិតស្លាប់ ក៏ពួកមានតណ្ហាក្រាសចាប់រំលោភដែរ។
យ៉ាងណាមិញ វេជ្ជបណ្ឌិតស្រីម្នាក់ នៅឯអាហ្វ្រិកខាងត្បូងមានឈ្មោះថា Sonnet Ehlers បានបង្កើតនូវស្រោមអនាម័យ សំរាប់ស្រ្ដីមួយប្រភេទ ដែលមានធ្មេញសំរាប់ការពារ ការចាប់រំលោភ។ ស្រោមអនាម័យការពារ មួយនេះមានឈ្មោះថា “Rape-aXe” ហើយលក្ខណៈពិសេសរបស់វាគឺ មានធ្មេញស្រួចរឆេតរឆូត ដែលធ្វើឡើងសំរាប់វាយប្រហារ ប្រដាប់ភេទបុរស (លិង្គ) ពេលដែលប៉ុនប៉ងធ្វើការចាប់រំលោភ សេពសន្ថវៈ។
ស្រោមអនាម័យនេះ ត្រូវដាក់ចូលក្នុងទ្វាមាសរបស់ស្រ្ដី នៅពេលដែលមានបុរសចង់ចាប់រំលោភ ដោយដាក់ប្រដាប់ភេទរបស់ពូកគេ ចូលទៅក្នុងស្រោមអនាម័យនោះ វានឹងជាប់ជាមួយនឹងប្រដាប់ភេទបុរស ហើយធ្មេញរបស់វានឹងចាក់ជាប់ស្បែកតែម្ដង ចង់យកវាចេញទាល់តែទៅជួបគ្រូពេទ្យ តែបើបុរសនោះព្យាយាមដោះវាចេញដោយខ្លួនឯងវិញ វាអាចបង្ករអោយមានគ្រោះថ្នាក់។
ស្រោមអនាម័យប្រភេទនេះ មានលក់នៅអាហ្វ្រិកខាងត្បូង ដែលមានតម្លៃតែ ២ដុល្លារប៉ុណ្ណោះក្នុងមួយស្រោម។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ស្រោមអនាម័យស្រ្ដីប្រភេទនេះ?
ខ្មែរឡូត