ក្មេងប្រុសម្នាក់ ចាប់រំលោភ ក្មេងស្រីម្នាក់ បានសម្រេច នៅពេលយាយជាប់់រវល់ ទៅបុណ្យសពអ្នកភូមិ

Thursday, March 28, 2013

កោះកុង ៖ ក្មេងប្រុសម្នាក់ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន ហើយបញ្ជូនមក ស្នងការដ្ឋាន នគរបាល ខេត្ដ ដោយចោទប្រកាន់ ពីបទរំលោភ សេពសន្ថវៈ រហូតបានសម្រេច ទៅលើ ក្មេងស្រី ជាអនិតិជន មានអាយុ១១ឆ្នាំ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៣៖៣០ នាទី ដែលស្ថិត នៅភូមិ វាលតាភូ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្ដកោះកុង។

ក្មេងប្រុសជាជនជនសង្ស័យ មាន ឈ្មោះ រីត ហួរ ភេទ ប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិឃុំកើត ហេតុខាងលើ ។ ចំណែកក្មេងស្រី រងគ្រោះ មានឈ្មោះ ហ.ស.រ អាយុ ១១ ឆ្នាំ ។ លោកយាយ របស់ក្មេងស្រីរងគ្រោះរស់នៅ ជាមួយ មានឈ្មោះ ពៅ សៀន អាយុ ៦៧ ឆ្នាំ ។ ប្រភពពីក្មេងស្រីរងគ្រោះ បានឱ្យមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលដឹងថា នៅពេលកើតហេតុ ជនសង្ស័យ ឈ្មោះ រីត ហួរ បានឡើងទៅលើផ្ទះខ្លួន ដោយខ្លួននៅម្នាក់ឯង ព្រោះលោកយាយ ជាប់ទៅ បុណ្យសពអ្នកស្រុក ពេលនោះជនឈ្មោះ រីត ហួរ បានបបួលនាង ទៅក្នុងព្រៃតែនាងប្រកែក មិនព្រមទៅ ជនល្មើសក៏បានចាប់ នាងច្របាច់ក ខ្វេះភ្នែក ទះកំភ្លៀង ឡើងជង្គង់ និងគំរាមសម្លាប់ ចោល ពេលនោះ ដោយជនល្មើស ប្រើអំពើហិង្សាខ្លាំងពេក ធ្វើ ឱ្យនាងឈឺចុកចាប់ ខ្លាំងពេលទើប ជនល្មើសក៏ចាប់ផ្ដើមរំលោភ រហូតបានសម្រេចតែម្ដង។ លោកយាយ ពៅ សៀន បានប្រាប់ឱ្យដឹង ថា មុនពេលលោកយាយ ទៅជួយកំដរបុណ្យសព អ្នកស្រុកលោកយាយបានផ្ញើចៅស្រី ជាមួយម្ដាយមីង ព្រោះលោកយាយទៅកំដរបុណ្យ សពគេពេញមួយយប់ ដល់ម៉ោង ៣៖៤០នាទីថ្ងៃ កើតហេតុ លោកយាយបានមកដល់ផ្ទះឃើញ ចៅស្រី នៅក្នុងប្រមូ កន្ទេលហើយឃើញ ឈាមហូរពីប្រដាប់ភេទ លោកយាយក៏សួរនាំទៅ ទើបចៅស្រីប្រាប់ថា ឈ្មោះ ទីត ហួរ ចាប់រំលោភទើប លោកយាយបានទៅប្ដឹង សមត្ថកិច្ច តែម្ដង ហើយយកចៅស្រីទៅ មន្ទីរពេទ្យ ដើម្បីព្យាបាល ។
លោក ស៊ុន ឃៀម អធិការស្រុកកោះកុងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីករណីនេះភ្លាម លោកបានចាត់កម្លាំង ដើម្បីស្ទាក់ចាប់ខ្លួនជនល្មើស មកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ដល់ម៉ោង ៧៖៣០នាទី សមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន សម្រេចតែម្ដង ។ ជននេះត្រូវបានសមត្ថកិច្ច កសាងសំណុំ រឿងបញ្ជូនមកស្នងការដា្ឋន នគរបាលខេត្ដ នៅរសៀលថ្ងៃទី ២៨ ខែមីនានេះ តែម្ដងដើម្បីចាត់ការ តាមផ្លូវច្បាប់។
 សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះ កំពង់ស្ថិតនៅសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ដ ពីព្រោះក្មេងស្រីរងគ្រោះ ស្ថិតនៅក្នុងជីវភាពក្រីក្រ។

www.dap-news.com

ដោយៈ ដើមអម្ពិល

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook