បូជាសព​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ បញ្ញា​សិរិ ពុធ ប៉ុណ្ណ អតីត​ព្រះ​មេគណ​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី​០១ ខែមេសា​

Saturday, March 30, 2013

​ខេត្តសៀមរាប ៖ សម្ដេចចៅហ្វា ​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ គង់ សំអុល  ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង បាន​នាំយក​ព្រះរាជ​ទ្រព្យ ដែលជា​ព្រះរាជទាន​របស់​ព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ចំនួន​៦.០០០​ដុល្លារ ចូលរួម​ពិធីបុណ្យ​បូជាព្រះសព ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​បញ្ញា​សិរិ ពុធ ប៉ុណ្ណ អតីត​ព្រះ​មេគណ​ខេត្តសៀមរាប បន្ទាប់ពី​តម្កល់ទុក​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ​នោះ។​
​ក្នុង​ពិធី​ដង្ហែ​ព្រះ​សព ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​បញ្ញា​សិរិ ពុធ ប៉ុណ្ណ តាម​ដង​វិថី​នានា ក្នុង​ក្រុង​សៀមរាប​កាលពី​រសៀល ថ្ងៃ​សុក្រ ទី​២៩ ខែមីនា ឆ្នាំ​២០១៣ មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ ញាតិ​ញោម​ពុទ្ធបរិស័ទ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាកបាទក្រហម​កម្ពុជា និង​យុវជន​កាយ​ឬ​ទ្ធិ​ជាង ២.០០០​នាក់​។​
ពិធីបុណ្យ​បូជាព្រះសព​នេះ មាន​រយ​:​ពេល​៥​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​សុក្រ ៣​រោច ត្រូវ​និង​ថ្ងៃទី​២៩ ខែមីនា  រហូតដល់ ថ្ងៃ​អង្គារ ៨​រោច ខែផល្គុន ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៣ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ហើយ​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០១ មេសា គឺ​ពិធី​ប្រគេន​ព្រះ​ភ្លើង​ដល់​ព្រះ​សព នៅ​វត្ត​កេស​រា​រាម ដោយ​សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស​។​
សូម​រំលឹកថា ព្រះគម្ពីរ​ត្ថេ​រ រាជាគណ​:​ថ្នាក់​ចត្វា ព្រះ​សុ​មង្គល​សិលា​ចា​រ្យ បញ្ញា​សិរិ ពុធ ប៉ុណ្ណ អតីត​ព្រះ​មេគណ​ខេត្តសៀមរាប និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​កេស​រា​រាម ប្រសូត្រ​នៅ​ថ្ងៃ​ពុធ ១៥ កើត ខែ​ពិសាខ ឆ្នាំកុរ ព​.​ស ២៤  ៦៦ ត្រូវ​នឹង​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​១៩២២ ក្នុង​ត្រកូល​កសិករ នៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្ដាល​។ ព្រះអង្គ​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្មាយុ​៨៥​ព្រះវស្សា កាលពី​ថ្ងៃ​សុក្រ ១១​កើត ខែស្រាព​ណ៍ ឆ្នាំកុរ  នព្វស័ក ព​.​ស ២៥៥១ ត្រូវ​នឹង​ទី​២៤ ខែសីហា ឆ្នាំ​២០០៧ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រុងភ្នំពេញ​៕

ប្រភពៈ វត្តភ្នំ

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook