យោងតាមសារព័ត៌មានស៊ិនហួរ ថ្ងៃទី ២៩មីនា២០១៣ នេះ បានឲ្យដឹងថា មានសិស្សសាលាប្រុសពីរនាក់បានស្លាប់ បន្ទាប់ពីរងការវាយយ៉ាងដំណំពីអ្នកធ្វើការក្នុងសាលាបឋមសិក្សាមួយកន្លែងក្នុងប្រទេសចិនភាគខាងត្បូង ។
នេះគ្រាន់ជារូបតំណាងប៉ុណ្ណោះ
មន្ត្រីសាលាក្រុងបានរៀបរាប់ថា
ហេតុការណ៍នេះបានកើតឡើងនៅកន្លែងស្នាក់នៅរបស់សិស្សក្នុងសាលារៀនឯកជន ក្នុងក្រុង Yulin ប្រហែលម៉ោង៥ព្រឹក កាលថ្ងៃពុធ នៅពេលដែលអ្នកធ្វើការក្នុងសាលានោះម្នាក់ឈ្មោះ Liu បានវាយមកលើក្មេងទាំងពីរយ៉ាងព្រៃផ្សៃ និងបណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ។ ក្មេងប្រុសទាំងពីរជាសិស្សរៀនថ្នាក់ទី៥ និងបានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ពេលនេះប៉ូលិសកំពុងឃុំខ្លួនជនសង្ស័យ និងស៊ើបអង្កេតបន្ថែមចំពោះហេតុការណ៍ខាងលើ៕