ភ្នំពេញ៖ យូមេន ធូ យូមេន (Human to Human Cambodia (HTH) បានរៀបចំសិក្ខាសាលា ស្តីអំពីការរៀបចំជីវិត ក្នុងសម័យទំនើប ក្រោមប្រធានបទ «ស្គាល់ និងបណ្តុះសក្កានុពលរបស់អ្នក ការលើកទឹកចិត្ត តុល្យភាពរវាង ជីវិត និងអាជីពការងារ» នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៣ នាសាកលវិទ្យាល័យជាតិគ្រប់គ្រង។
លោក សាយ សាវុធ នាយកគ្រប់គ្រងយូមេន ធូ យូមេន (HTH) បានប្រាប់ឲ្យដឹងថា សិក្ខាសាលានេះឡើង គឺដើម្បីបើកជូនសាធារណជនចូលរួមដោយសេរី និងមានគោលបំណងដើម្បីជួយបង្កើតសមត្ថភាព ចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកអប់រំ ដល់សិស្ស និស្សិត និងជម្រុញឲ្យសិស្ស និស្សិត ចេះធ្វើការស្រាវជ្រាវ និងបង្ហាញពីសមត្ថភាពខ្លួន។ លើសពីនេះទៀត ក៏នឹងផ្តល់រង្វាន់ដល់សិស្ស និស្សិត ដែលមានសមត្ថភាព បង្ហាញពីបទពិសោធន៍វប្បធម៌ តាមរយៈការសិក្សា ដល់គ្នាទៅវិញទៅមក និងបណ្ដុះគំនិតវិជ្ជមានដល់ពួកគេ។
លោកនាយកគ្រប់គ្រងយូមេន ធូ យូមេន បានបញ្ជាក់ទៀតថា «ការចូលរួមជាមួយ HTH ដោយសេរី និង ឥតបង់ថ្លៃ នូវសិក្ខាសាលាស្តីអំពី "ការរៀបចំជីវិត ក្នុងសម័យទំនើប" ហើយនៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ក៏មានសិស្ស-និស្សិត ចូលរួមប្រហែលជា ២៥០នាក់ ក្នុងនោះពួកគាត់មកពីតាមបណ្តាសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជន»។
HTH គឺជាសហគ្រាសសង្គមមួយ ដែលបានផ្តល់សេវា បីប្រភេទដល់ប្រជាជនកម្ពុជា ទីមួយ បុគ្គលិកការងារ, ទីពីរ ការបង្ហាត់បង្រៀន និងទីបីការផ្តល់ប្រឹក្សា ដើម្បីធ្វើការស្ទាប់ស្ទង់ សមត្ថភាព និងការអនុវត្តពិត នៅក្នុងសង្គម ដោយឆ្លើយតបទៅតាមតម្រូវការ នៃអង្គការរបស់យើង។
កញ្ញា សឿង មឿង ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បាននិយាយ ថា «ប្រសិនបើយើងមិនស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ទេ នោះពិតជារឿងលំបាកណាស់ ព្រោះថាយើងមិនដឹងថា ថាតើយើងរស់នៅ និងដើរទៅរកគោលដៅណាមួយ ឲ្យបានច្បាស់លាស់នោះទេ ដូច្នេះហើយទាមទារឲ្យ ត្រូវតែស្គាល់ខ្លួនឯងឲ្យច្បាស់ជាមុនសិន»។
HTH គឺជាសហគ្រាសសង្គមមួយ ដែលបានផ្តល់សេវា បីប្រភេទដល់ប្រជាជនកម្ពុជា ទីមួយ បុគ្គលិកការងារ, ទីពីរ ការបង្ហាត់បង្រៀន និងទីបីការផ្តល់ប្រឹក្សា ដើម្បីធ្វើការស្ទាប់ស្ទង់ សមត្ថភាព និងការអនុវត្តពិត នៅក្នុងសង្គម ដោយឆ្លើយតបទៅតាមតម្រូវការ នៃអង្គការរបស់យើង៕