លោកស្រី ម៉ែន សំអន អញ្ជើញចូលរួម កាត់ឫសសីមា នៅអង្គឫស្សី

Sunday, March 24, 2013

ស្វាយរៀងៈ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងសភា និង អធិការកិច្ច លោកស្រី ម៉ែន សំអន នៅព្រឹកថ្ងៃ អាទិត្យ ទី ២៤ ខែ មិនា ឆ្នាំ ២០១៣នេះបានអញ្ជើញ ចូលរួមសម្ពោធដងទង់ ចេតីយ៍រួម និងកុដិព្រម ទាំង កាត់ឫសសីមាព្រះវិហារ នៅក្នុងវត្តអង្គឫស្សី ដែលស្ថិតនៅក្នុងភូមិ អង្គឫស្សី ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មានប្រសាសន៍នៅចំពោះមុខប្រជាពលរដ្ឋ ប្រមាណជិត៤ពាន់នាក់ ដែលបានចូលរួមនៅ ក្នុងពិធីនោះ លោកស្រី ម៉ែន សំអន បានចាត់ទុកការដាក់សម្ពោធសមិទ្ធផលជាច្រើននៅ ថ្ងៃនេះដែល រួម មានទាំងព្រះវិហារដ៏ធំ ស្កឹមស្កៃផងនោះ វាមិនអាចកើតមានទៅបាននោះទេ បើគ្មានការចូលរួមជាមួយពុទ្ធិបរិស័ទ្ធទាំងអស់គ្នានោះទេ។
លោកស្រីបន្ថែមថា ការចូលរួមរបស់ពុទ្ធបរិស័ទទាំងអស់នេះវាមិនត្រឹមតែឆ្លុះបញ្ចាំង អំពីជំនឿ និងការ គោរព ប្រណិប័តដ៏ជ្រាលជ្រៅរបស់បងប្អូនចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឲ្យឃើញនូវ ការគាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋ យើង ចំពោះរាជរដ្ឋាភិបាលក៏ដូចជាគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដែល មាន សម្ដេចទាំងបីជាពិសេសសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលដែលសម្ដេចតែងតែយក ចិត្តទុកដាក់ និងចុះជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីចូលរួមដោះស្រាយរាល់បញ្ហា ប្រឈមដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះ៕
www.dap-news.com
www.dap-news.com

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook