គ្រោះថ្នាក់ ចរាចរណ៍ កាលពីថ្ងៃទី ២២ មីនា បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ ១២នាក់

Sunday, March 24, 2013

ភ្នំពេញ៖ នាយកដ្ឋានសណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ០៦លើក (យប់ ០២លើក), បណ្តាលឲ្យ មនុស្សស្លាប់ ០២នាក់ (ស្រីម្នាក់), របួសធ្ងន់ ០៨នាក់ (ស្រី ២នាក់) និងរបួសស្រាស ០៤ នាក់ (ប្រុស)។
នាយកដ្ឋានសណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះម៉ូតូ ០៥គ្រឿង, រថយន្តធុនតូច ០៣គ្រឿង, រថយន្តធុនធំ ០១គ្រឿង, យាន្តផ្សេងៗ ០១គ្រឿងនិង ថ្មើរជើង ម្នាក់។ មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ មកពីលើឲសល្បឿន ០៣លើក ,មិនគោរពសិទ្ធិ ០១លើក, ស្រវឹង ០១លើក និង យាន្តផ្សេងៗ ០១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ០១ នាក់ (យប់ ០១នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ១៨៣គ្រឿង គឺ រថយន្តទេសចរណ៍ ៤៥គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៨៥គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៥គ្រឿង, រថយន្តដឹកទំនិញធុនតូច ០៣គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ៤៥គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១៣៣គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៥០គ្រឿង ៕
www.dap-news.com

Copyright @ 2013 Mobile88. Designed by Templateism | MyBloggerLab

Blog Archive

About Metro

Follow us on Facebook